ព្រះត្រៃបិដក ភាគ ៣៥
ដឹងច្បាស់ នូវធម៌ដោយចិត្ត កុំប្រកាន់យកនិមិត្ត កុំប្រកាន់យកអនុព្យព្ជានៈ អភិជ្ឈា និងទោសមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់ នូវបុគ្គល ដែលមិនសង្រួមមនិន្រ្ទិយនោះ ព្រោះហេតុមិនសង្រួមមនិន្រ្ទិយណា អ្នកទាំងឡាយ ចូរប្រតិបត្តិ ដើម្បីសង្រួមមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយនោះ ដល់នូវការសង្រួម ក្នុងមនិន្រ្ទិយនោះ។ ម្នាលភិក្ខុទាំងឡាយ កាលណាអ្នកទាំងឡាយ មានទ្វាររក្សាហើយ ក្នុងឥន្រ្ទិយទាំងឡាយ សម្រេចសម្រាន្តនៅ។ កាលនោះ មារមានចិត្តបាប កាលបើមិនបានឱកាសនឹងលាកចិត្ត គេចចេញអំពីអ្នកទាំងឡាយទៅ។ ដូចជាចចក លាកចិត្ត គេចចេញ អំពីអណ្តើក ដូច្នោះដែរ។
[៣១៩] ភិក្ខុមិនអាស្រ័យនូវមនោវិតក្កៈ មិនបៀតបៀនបុគ្គលដទៃ បរិនិព្វានហើយ មិនតិះដៀលបុគ្គលណាមួយឡើយ ដូចជាអណ្តើកសង្កល់ លឹបនូវអវយវៈទាំងឡាយ ចូលក្នុងស្នូករបស់ខ្លួន។ ចប់ សូត្រ ទី៣។
[៣២០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតឆ្នេរទន្លេគង្គា ទៀបក្រុងអជេ្ឈយៈ។ ព្រះមានព្រះភាគ ទ្រង់បានទតឃើញកំណាត់ឈើដ៏ធំ កំពុងអណ្តែតតាមខ្សែទឹក ក្នុងឆ្នេរទន្លេគង្គា
ID: 636872539897614415
ទៅកាន់ទំព័រ៖