ព្រះត្រៃបិដក ភាគ ៣៥
ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ អ្នកទាំងឡាយ នឹងឱនទៅរកព្រះនិព្វាន រេទៅរកព្រះនិព្វាន ងាកទៅរកព្រះនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា សម្មាទិដ្ឋិ តែងឱនទៅរកព្រះនិព្វាន រេទៅរកព្រះនិព្វាន ងាកទៅរកព្រះនិព្វាន យ៉ាងនោះឯង។
[៣២១] កាលបើព្រះអង្គត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាត្រើយអាយ អ្វីជាត្រើយនាយ អ្វីដែលលិចចុះក្នុងកណ្តាល អ្វីដែលរសាត់ទៅលើគោក អ្វីជាមនុស្សចាប់យក អ្វីជាអមនុស្សចាប់យក អ្វីជាទឹកវល់កួចយក អ្វីជាសភាពស្អុយក្នុង។ ម្នាលភិក្ខុ ពាក្យថា ត្រើយអាយ នេះជាឈ្មោះ នៃអាយតនៈ ខាងក្នុង ៦ ម្នាលភិក្ខុ ពាក្យថា ត្រើយនាយនេះ ជាឈ្មោះ នៃអាយតនៈ ខាងក្រៅ ៦។ ម្នាលភិក្ខុ ពាក្យថា លិចចុះក្នុងកណ្តាល នេះជាឈ្មោះ នៃនន្ទិរាគ។ ម្នាលភិក្ខុ ពាក្យថា រសាត់ទៅលើគោក នេះជាឈ្មោះ នៃអស្មិមានៈ។ ម្នាលភិក្ខុ ចុះមនុស្សចាប់យក តើដូចម្តេច។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ នៅច្រឡូកច្រឡំ ដោយពួកគ្រហស្ថ មានសេចក្តីរីករាយជាមួយគ្នា មានសេចក្តីសោយសោកជាមួយគ្នា
ID: 636872540299977428
ទៅកាន់ទំព័រ៖