ព្រះត្រៃបិដក ភាគ ៣៥
[២៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវអាយតនៈទាំងពួង មិនគួរដើម្បីអស់ទៅ នៃទុក្ខបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវអាយតនៈទាំងពួង មិនគួរដើម្បីអស់ទៅ នៃទុក្ខបាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុណាក្តី រូបណាក្តី ចក្ខុវិញ្ញាណណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹងដោយចក្ខុវិញ្ញាណក្តី។បេ។ ជិវ្ហាណាក្តី រសណាក្តី ជិវ្ហាវិញ្ញាណណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹងដោយជិវ្ហាវិញ្ញាណក្តី។បេ។ មនោណាក្តី ធម្មារម្មណ៍ណាក្តី មនោវិញ្ញាណណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹងដោយមនោវិញ្ញាណក្តី។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវអាយតនៈ ទាំងពួងនេះឯង មិនគួរដើម្បីអស់ទៅ នៃទុក្ខបានឡើយ។
[៣០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវអាយតនៈទាំងពួង គួរដើម្បីអស់ទៅនៃទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដឹង ច្បាស់ កំណត់ដឹង នឿយណាយ លះបង់នូវអាយតនៈទាំងពួង គួរដើម្បីអស់ទៅ នៃទុក្ខបាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុណាក្តី រូបណាក្តី ចក្ខុវិញ្ញាណ
ID: 636872387766853033
ទៅកាន់ទំព័រ៖