ព្រះត្រៃបិដក ភាគ ៣៥

​កាលបើ​ពួក​គ្រហស្ថ​បាន​សុខ​ ​ក៏បាន​សេចក្តី​សុខ​ ​កាលបើ​ពួក​គ្រហស្ថ​បាន​ទុក្ខ​ ​ក៏បាន​សេចក្តី​ទុក្ខ​ ​កាលបើ​កិច្ច​ ​ដែល​ត្រូវ​ធ្វើកើត​ឡើង​ ​ក៏​ខំប្រឹង​ប្រែង​ធ្វើ​ ​ដោយខ្លួនឯង​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ហៅថា​ ​មនុស្ស​ចាប់​យក​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​អមនុស្ស​ចាប់​យក​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​ប្រាថ្នា​ទៅ​កើត​ ​ក្នុង​ពួក​ទេវតា​ណាមួយ​ថា​ ​អាត្មាអញ​ ​សូម​បាន​ជា​ទេវតា​ ​ឬ​ជា​ទេវតា​ណាមួយ​ ​ដោយ​សីល​ ​ឬ​ដោយ​វត្ត​ ​ដោយ​តបៈ​ ​ឬ​ដោយ​ព្រហ្មចរិយ​ធម៌​នេះ​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ហៅថា​ ​អមនុស្ស​ចាប់​យក​។​ ​ម្នាល​ភិក្ខុ​ ​ពាក្យ​ថា​ ​ទឹកវល់​កួច​យក​ ​នេះ​ជា​ឈ្មោះ​ ​នៃ​កាមគុណ​ ​៥​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​បុគ្គល​មាន​សភាព​ស្អុយ​ខាងក្នុង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ទ្រុស្តសីល​ ​មានធម៌​ដ៏​លាមក​ ​មិន​ស្អាត​ ​មានមារយាទ​ ​ដែល​បុគ្គល​ដទៃ​ ​គប្បី​រង្កៀស​ ​មានអំពើ​បិទបាំង​ទុក​ ​មិនមែន​ជា​សមណៈ​ ​ប្តេជ្ញា​ថា​ ​ជា​សមណៈ​ ​មិនមែន​ជា​ព្រហ្មចារី​ ​ប្តេជ្ញា​ថា​ ​ជា​ព្រហ្មចារី​ ​ស្អុយ​ខាងក្នុង​ ​មានចិត្ត​ទទឹក​ដោយ​រាគៈ​ ​មាន​សេចក្តី​ស្មោកគ្រោក​ ​ដោយ​កិលេស​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ហៅថា​ ​បុគ្គល​មាន​សភាព​ ​ជា​អ្នក​ស្អុយ​ខាងក្នុង​។​ ​
ថយ | ទំព័រទី ៤១០ | បន្ទាប់
ID: 636872540496648677
ទៅកាន់ទំព័រ៖