ព្រះត្រៃបិដក ភាគ ៣៥

 ​[​៣២២​]​ ​សម័យ​នោះ​ឯង​ ​នន្ទ​គោបាល​ ​(​ ​នាយ​គោបាល​ ​ឈ្មោះ​នន្ទៈ​ ​)​ ​ឋិតនៅ​ក្នុង​ទី​ជិត​ព្រះមានព្រះភាគ​។​ ​លំដាប់នោះ​ ​នន្ទ​គោបាល​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​ឡើង​មកកាន់​ត្រើយអាយ​ ​មិន​ឆ្លង​ទៅកាន់​ត្រើយនាយ​ ​មិន​លិច​ចុះ​ ​ត្រង់​កណ្តាល​ ​មិន​រសាត់​ទៅលើគោក​ ​មិន​មាន​មនុស្ស​ចាប់​យក​ ​មិន​មាន​អមនុស្ស​ចាប់​យក​ ​មិន​មាន​ទឹកវល់​កួច​យក​ ​និង​មិន​ស្អុយ​ខាងក្នុង​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​បាន​បព្វជ្ជា​ ​បាន​ឧបសម្បទា​ ​ក្នុង​សំណាក់​ ​នៃ​ព្រះមានព្រះភាគ​។​ ​ម្នា​លន​ន្ទៈ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ប្រគល់​គោ​ទាំងឡាយ​ ​ឲ្យ​ដល់​ម្ចាស់​គេ​វិញ​ចុះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​មេគោ​ទាំងឡាយ​ ​ដែល​ជាប់​ចំពាក់​ដោយ​កូនគោ​ ​នឹង​ទៅតាម​ ​(​កូនគោ​)​។​ ​ម្នា​លន​ន្ទៈ​ ​ណ្ហើយចុះ​ ​ចូរ​អ្នក​ប្រគល់​គោ​ ​ឲ្យ​ម្ចាស់​គេ​ចុះ​។​ ​លំដាប់នោះ​ ​នន្ទ​គោបាល​ ​ប្រគល់​គោ​ទាំងឡាយ​ ​ឲ្យ​ដល់​ម្ចាស់​ហើយ
ថយ | ទំព័រទី ៤១១ | បន្ទាប់
ID: 636872540691199805
ទៅកាន់ទំព័រ៖