ព្រះត្រៃបិដក ភាគ ៣៥
ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន គោទាំងឡាយ ខ្ញុំព្រះអង្គ បានប្រគល់ឲ្យម្ចាស់គេហើយ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ គប្បីបានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ នៃព្រះមានព្រះភាគ។ នន្ទគោបាល ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ នៃព្រះមានព្រះភាគ។ លុះព្រះនន្ទៈមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ជាបុគ្គលម្នាក់ឯង ចៀសចេញទៅ។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះនន្ទៈមានអាយុ ជាព្រះអរហន្តមួយអង្គដែរ។ ចប់ សូត្រ ទី៤។
[៣២៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតឆ្នេរទន្លេគង្គា ទៀបក្រុងកិម្មិលា។ ព្រះមានព្រះភាគ ទ្រង់ទតឃើញកំណាត់ឈើដ៏ធំ កំពុងអណ្តែត តាមខ្សែទឹកទន្លេគង្គា លុះទតហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញកំណាត់ឈើធំឯណោះ កំពុងអណ្តែត តាមខ្សែទឹកទន្លេគង្គាដែរឬ។ ព្រះករុណា ព្រះអង្គ។បេ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះកិម្មិលៈមានអាយុ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាត្រើយអាយ។បេ។ ម្នាលកិម្មិលៈ ចុះបុគ្គលមានសភាពស្អុយខាងក្នុង តើដូចម្តេច។ ម្នាលកិម្មិលៈ ភិក្ខុក្នុង
ID: 636872540887321023
ទៅកាន់ទំព័រ៖