ព្រះត្រៃបិដក ភាគ ៣៥

​សាសនា​នេះ​ ​ត្រូវអាបត្តិ​ ​ជា​គ្រឿង​សៅហ្មង​ណាមួយ​ ​មិនបាន​ចេញ​ចាក​អាបត្តិ​ ​តាម​សភាព​សមគួរ​ ​ម្នា​លកិម្មិ​លៈ​ ​នេះ​ហៅថា​ ​បុគ្គល​មាន​សភាព​ស្អុយ​ខាងក្នុង​។​ ​ចប់​ ​សូត្រ​ ​ទី៥​។​ ​
 [​៣២៤​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគ្រោធារាម​ ​ទៀប​ក្រុង​កបិល​ព័ស្តុ​ ​ក្នុង​ដែន​សក្កៈ​។​ ​សម័យ​នោះ​ឯង​ ​ព្រះដំណាក់​ថ្មី​ ​ដែល​ពួក​សក្យៈ​ ​នៅក្នុង​ក្រុង​កបិល​ព័ស្តុ​ ​ទើបនឹង​ធ្វើ​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​ដែល​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ឬ​មនុស្ស​ណាមួយ​ ​មិនទាន់ដែល​បាន​មក​សំណាក់​អាស្រ័យ​នៅឡើយ​។​ ​លំដាប់នោះ​ ​ពួក​សក្យៈ​ ​នៅក្នុង​ក្រុង​កបិល​ព័ស្តុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ពួក​សក្យៈ​ ​នៅក្នុង​ក្រុង​កបិល​ព័ស្តុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ក្នុង​ទីឯណោះ​ ​ព្រះដំណាក់​ថ្មី​ ​ដែល​ពួក​សក្យៈ​ ​នៅក្នុង​ក្រុង​កបិល​ព័ស្តុ​ ​ទើបតែនឹង​សង់​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​ដែល​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ឬ​មនុស្ស​ណាមួយ​ ​មិនទាន់ដែល​បាន​មក​សំណាក់​អាស្រ័យ​នៅឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ច្រើន​ ​សូម​ព្រះមានព្រះភាគ​ ​ប្រើប្រាស់​ព្រះដំណាក់​នោះ​ជាមុន​ ​
ថយ | ទំព័រទី ៤១៣ | បន្ទាប់
ID: 636872541129754889
ទៅកាន់ទំព័រ៖