ព្រះត្រៃបិដក ភាគ ៣៥

 ​[​៣២៥​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​មួយអន្លើ​ ​ដោយ​ភិក្ខុសង្ឃ​ ​ស្តេច​ចូល​ទៅកាន់​ព្រះដំណាក់​ថ្មី​ ​លុះ​ចូល​ទៅដល់​ ​លាង​ព្រះបាទ​ទាំងគូ​ហើយ​ ​ចូល​ទៅកាន់​ព្រះដំណាក់​ ​គង់​ផ្អែក​នឹង​សសរកន្លោង​ ​ឈម​ព្រះ​ភ័ក្រ្ត​ទៅ​ទិសខាងកើត​។​ ​ចំណែកខាង​ភិក្ខុសង្ឃ​ ​ក៏​លាង​បាទា​ទាំងឡាយ​ ​ហើយ​ចូល​ទៅកាន់​ព្រះដំណាក់​ ​គង់​ផ្អែក​នឹង​ជញ្ជាំង​ខាងលិច​ ​ឈមមុខ​ទៅ​ទិសខាងកើត​ចោមរោម​ព្រះមានព្រះភាគ​។​ ​ពួក​សក្យៈ​ ​នៅក្នុង​ក្រុង​កបិល​ព័ស្តុ​ ​លាង​បាទា​ទាំងឡាយ​ហើយ​ ​ស្តេច​ចូល​ទៅកាន់​ព្រះដំណាក់​ ​គង់​ផ្អែក​នឹង​ជញ្ជាំង​ខាងកើត​ ​ឈម​ព្រះ​ភក្រ្ត​ទៅ​ទិសខាងលិច​ ​ចោមរោម​ព្រះមានព្រះភាគ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ពួក​សក្យៈ​ ​នៅក្នុង​ក្រុង​កបិល​ព័ស្តុ​ ​ឲ្យ​យល់​ច្បាស់​ ​ឲ្យ​សមាទាន​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​អស់​រាត្រី​ដ៏​ច្រើន​ ​ហើយ​ទ្រង់​បញ្ជូន​ទៅ​ ​ដោយ​ព្រះពុទ្ធដីកា​ថា​ ​ម្នាល​គោតម​ ​រាត្រី​ភ្លឺស្វាង​ហើយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​សម្គាល់​នូវ​កាលគួរ​ ​ដែល​នឹង​ទៅ​ឥឡូវនេះ​ចុះ​។​ ​ពួក​សក្យៈ​ ​នៅក្នុង​ក្រុង​កបិល​ព័ស្តុ​ ​ទទួល​ព្រះពុទ្ធដីកា​ ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយ​ក្រោក​អំពី​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ចៀសចេញ​ទៅ​។​ ​
ថយ | ទំព័រទី ៤១៥ | បន្ទាប់
ID: 636872541606182139
ទៅកាន់ទំព័រ៖