ព្រះត្រៃបិដក ភាគ ៣៥

 ​[​៣២៦​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​កាលបើ​ពួក​សក្យៈ​ ​នៅ​ក្រុង​កបិល​ព័ស្តុ​ ​ចៀសចេញ​ទៅ​ ​មិនយូរ​ប៉ុន្មាន​ ​បាន​ត្រាស់​ហៅ​ព្រះ​មហា​មោគ្គលា្លន​មាន​អាយុ​ថា​ ​ម្នាល​មោគ្គល្លាន​ ​ភិក្ខុសង្ឃ​ ​មាន​សេចក្តី​ងងុយ​ងោក​ងក់​ទៅ​ប្រាស​ហើយ​ ​ម្នាល​មោគ្គល្លាន​ ​អ្នក​ចូរ​សម្តែង​ធម្មី​កថា​ ​ដល់​ភិក្ខុ​ទាំងឡាយ​ចុះ​ ​តថាគត​ ​រួយ​ខ្នង​ ​ហេតុ​នោះ​ ​តថាគត​ ​នឹង​សម្រាក​។​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ឲ្យ​ក្រាល​សង្ឃាដី​ ​មាន​ជាន់​ ​៤​ ​ហើយ​ទ្រង់​សម្រេច​សី​ហសេយ្យាស​ ​ផ្អៀង​ខាងស្តាំ​ ​គង​ព្រះបាទ​ដោយ​ព្រះបាទ​ ​មាន​ព្រះ​សតិសម្បជញ្ញៈ​ ​ធ្វើ​នូវ​ឧដ្ឋានសញ្ញា​ ​ទុក​ក្នុង​ព្រះហឫទ័យ​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​មាន​អាយុ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​។​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​បាន​ពោល​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​នឹង​សម្តែង​ ​នូវ​ហេតុ​នៃ​ចិត្ត​ទទឹក​ដោយ​រាគៈ​ផង​ ​នូវ​ហេតុ​នៃ​ចិត្ត​ ​ដែល​មិន​ទទឹក​ដោយ​រាគៈ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​
ថយ | ទំព័រទី ៤១៦ | បន្ទាប់
ID: 636872541787822528
ទៅកាន់ទំព័រ៖