ព្រះត្រៃបិដក ភាគ ៣៥

​អ្នក​ទាំងឡាយ​ ​ចូរ​ចាំ​ស្តាប់​រឿង​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ឲ្យ​ប្រពៃ​ចុះ​ ​ខ្ញុំ​នឹង​សម្តែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​។​ ​ទើប​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​បាន​ពោល​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មានចិត្ត​ទទឹក​ដោយ​រាគៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញ​រូប​ដោយ​ចក្ខុ​ហើយ​ ​ជ្រប់​ក្នុង​រូប​ជាទីស្រឡាញ់​ ​ព្យាបាទ​ក្នុង​រូប​មិនជា​ទីស្រឡាញ់​ ​មានសតិ​ក្នុង​កាយ​មិនបាន​តាំង​មាំ​ ​មានចិត្ត​ស្តួចស្តើង​ ​ក្នុង​កុសលធម៌​ ​មួយទៀត​ ​អកុសលធម៌​ ​ដ៏​លាមក​ទាំងឡាយ​នោះ​ ​ដែល​កើតឡើង​ ​ដល់​ភិក្ខុ​នោះ​ ​តែង​រលត់​ទៅ​ ​ឥតមាន​សេសសល់​ ​ក្នុង​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ណា​ ​ក៏​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​នោះ​។​បេ​។​ ​ជញ្ជាប់​រស​ ​ដោយ​អណ្តាត​។​ ​ដឹង​ច្បាស់​ ​នូវ​ធម៌​ដោយចិត្ត​ហើយ​ ​ជ្រប់​ក្នុង​ធម៌​ ​ដែល​ជាទីស្រឡាញ់​ ​ព្យាបាទ​ក្នុង​ធម៌​ ​ដែល​មិនជា​ទីស្រឡាញ់​ ​មានសតិ​ក្នុង​កាយ​ ​មិនបាន​តាំង​មាំ​ ​មានចិត្ត​ស្តួចស្តើង​ ​ក្នុង​កុសលធម៌​ ​មួយទៀត​ ​អកុសលធម៌​ ​ដ៏​លាមក​ទាំងឡាយ​ ​ដែល​កើតឡើង​ ​ដល់​ភិក្ខុ​នោះ​ ​តែង​រលត់​ទៅ​ ​មិន​មាន​សេសសល់​ ​ក្នុង​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ណា​ ​ក៏​មិនដឹង​ច្បាស់​ ​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​នោះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​ហៅថា​ ​មានចិត្ត​
ថយ | ទំព័រទី ៤១៧ | បន្ទាប់
ID: 636872541957562237
ទៅកាន់ទំព័រ៖