ព្រះត្រៃបិដក ភាគ ៣៥
ទទឹកដោយរាគៈក្នុងរូប ដែលគប្បីដឹងដោយចក្ខុ។បេ។ មានចិត្តទទឹកដោយរាគៈ ក្នុងរសទាំងឡាយ ដែលគប្បីដឹងដោយអណ្តាត។បេ។ មានចិត្តទទឹកដោយរាគៈ ក្នុងធម៌ទាំងឡាយ ដែលគប្បីដឹងដោយចិត្ត។
[៣២៧] ម្នាលអាវុសោទាំងឡាយ ភិក្ខុ ប្រព្រឹត្តនៅយ៉ាងនេះ បើមារចូលទៅរកភិក្ខុនោះ ដោយចក្ខុ មារ រមែងបាននូវឱកាស មាររមែងបាននូវអារម្មណ៍។បេ។ បើមារចូលទៅរកភិក្ខុនោះ ដោយអណ្តាត។បេ។ បើមារចូលទៅរកភិក្ខុនោះ ដោយចិត្ត មាររមែងបាននូវឱកាស មាររមែងបាននូវអារម្មណ៍។ ម្នាលអាវុសោទាំងឡាយ ដូចផ្ទះប្រក់ដោយបបុស ឬផ្ទះប្រក់ដោយស្មៅ មានឈើស្ងួតហែង សល់នៅតែរាងទទេ បើបុរសចូលទៅឆួលផ្ទះនោះ ដោយគប់ភ្លើង ដ៏ឆេះសន្ធោ ក្នុងទិសខាងកើត ភ្លើងក៏នឹងបាននូវឱកាស នឹងបាននូវអារម្មណ៍។ បើបុរសចូលទៅឆួលផ្ទះនោះ ដោយគប់ភ្លើង ដ៏ឆេះសន្ធោ ក្នុងទិសខាងលិច។បេ។ បើឆូលផ្ទះនោះ ក្នុងទិសខាងជើង។ បើឆូលផ្ទះនោះ ក្នុងទិសខាងត្បូង។ បើឆួលផ្ទះនោះ ពីខាងក្រោម។ បើឆួលផ្ទះនោះ ពីខាងលើ។ កាលបើបុរសចូលទៅឆួលផ្ទះនោះ ដោយគប់ភ្លើង ដ៏ឆេះសន្ធោ អំពីទិស
ID: 636872542177754831
ទៅកាន់ទំព័រ៖