ព្រះត្រៃបិដក ភាគ ៣៥

​ខាងណា​ ​ក្នុង​កាលណា​ ​ភ្លើង​ក៏​នឹង​បាន​នូវ​ឱកាស​ ​នឹង​បាន​នូវ​អារម្មណ៍​ ​អំពី​ទិស​ខាង​ណោះ​ ​ក្នុង​កាលណោះ​ ​យ៉ាងណាមិញ​។​ ​មា្នល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ប្រព្រឹត្ត​នៅ​ ​យ៉ាងនេះ​ ​បើ​មារ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ដោយ​ចក្ខុ​ ​មារ​ ​រមែង​បាន​នូវ​ចន្លោះ​ ​រមែង​បាន​នូវ​អារម្មណ៍​។​បេ​។​ ​បើ​មារ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ដោយ​អណ្តាត​។​បេ​។​ ​បើ​មារ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ដោយចិត្ត​ ​មារ​រមែង​បាន​នូវ​ឱកាស​ ​រមែង​បាន​នូវ​អារម្មណ៍​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
 [​៣២៨​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​រូប​ទាំងឡាយ​ ​គ្រប​សង្កត់​ភិក្ខុ​ ​ដែល​ប្រព្រឹត្ត​នៅ​ ​យ៉ាងនេះ​បាន​ ​ភិក្ខុ​គ្រប​សង្កត់​នូវ​រូប​ទាំងឡាយ​មិនបាន​ ​សម្លេង​ទាំងឡាយ​ ​គ្រប​សង្កត់​ភិក្ខុ​បាន​ ​ភិក្ខុ​ ​គ្រប​សង្កត់​សម្លេង​ទាំងឡាយ​មិនបាន​ ​ក្លិន​គ្រប​សង្កត់​ភិក្ខុ​បាន​ ​ភិក្ខុ​គ្រប​សង្កត់​ក្លិន​មិនបាន​ ​រស​គ្រប​សង្កត់​ភិក្ខុ​បាន​ ​ភិក្ខុ​គ្រប​សង្កត់​រស​មិនបាន​ ​ផោដ្ឋព្វៈ​ ​គ្រប​សង្កត់​ភិក្ខុ​បាន​ ​ភិក្ខុ​គ្រប​សង្កត់​ផោដ្ឋព្វៈ​មិនបាន​ ​ធម្មារម្មណ៍​ ​គ្រប​សង្កត់​ភិក្ខុ​បាន​ ​ភិក្ខុ​គ្រប​សង្កត់​ ​ធម្មារម្មណ៍​មិនបាន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភិក្ខុ​ដែល​រូប​គ្រប​សង្កត់​ ​សម្លេង​គ្រប​សង្កត់​ ​ក្លិន​គ្រប​សង្កត់​ ​រស​គ្រប​សង្កត់​ ​ផោដ្ឋព្វៈ​គ្រប​សង្កត់​ ​ធម្មារម្មណ៍​គ្រប​សង្កត់​ ​តែ​ភិក្ខុ​គ្រប​សង្កត់​មិនបាន​ ​អកុសលធម៌​ ​ដ៏​លាមក​ ​ប្រកបដោយ​សេចក្តី​សៅហ្មង​ ​ប្រកប​
ថយ | ទំព័រទី ៤១៩ | បន្ទាប់
ID: 636872542384756671
ទៅកាន់ទំព័រ៖