ព្រះត្រៃបិដក ភាគ ៣៥
ណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹង ដោយចក្ខុវិញ្ញាណក្តី។បេ។ ជិវ្ហាណាក្តី រសណាក្តី ជិវ្ហាវិញ្ញាណណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹង ដោយជិវ្ហាវិញ្ញាណក្តី។បេ។ មនោណាក្តី ធម្មារម្មណ៍ណាក្តី មនោវិញ្ញាណណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹងដោយមនោវិញ្ញាណក្តី។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវអាយតនៈទាំងពួង នេះឯង គួរដើម្បីអស់ទៅ នៃទុក្ខបាន។ ចប់សូត្រ ទី ៥។
[៣១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតស្រះ ក្នុងស្រុកឈ្មោះ គយាសីសៈ ជាមួយនឹងភិក្ខុ ១.០០០ រូប។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយ មកថា ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង ជារបស់ក្តៅ។ ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង ជារបស់ក្តៅ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ ជារបស់ក្តៅ រូបជារបស់ក្តៅ ចក្ខុវិញ្ញាណជារបស់ក្តៅ ចក្ខុសម្ផ័ស្ស ជារបស់ក្តៅ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ
ID: 636872387975464965
ទៅកាន់ទំព័រ៖