ព្រះត្រៃបិដក ភាគ ៣៥
ដោយភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈតទៅ បានគ្របសង្កត់ភិក្ខុនោះ។ ម្នាលអាវុសោទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ភិក្ខុមានចិត្តទទឹកដោយរាគៈ។
[៣២៩] ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុអ្នកមានចិត្ត មិនទទឹកដោយរាគៈ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ មិនជ្រប់ក្នុងរូបជាទីស្រឡាញ់ មិនព្យាបាទ ក្នុងរូបមិនជាទីស្រឡាញ់ មានសតិក្នុងកាយ តាំងមាំ មានចិត្តប្រមាណមិនបាន មួយវិញទៀត អកុសលធ ម៌ដ៏លាមកទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ តែងរលត់ទៅវិញ មិនមានសេសសល់ ក្នុងចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏ដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។បេ។ ជញ្ជាប់រស ដោយអណ្តាត។បេ។ ដឹងច្បាស់ នូវធម្មារម្មណ៍ដោយចិត្តហើយ មិនជ្រប់ក្នុងធម្មារម្មណ៍ ដែលជាទីស្រឡាញ់ មិនព្យាបាទ ក្នុងធម្មារម្មណ៍មិនជាទីស្រឡាញ់ មានសតិក្នុងកាយ
ID: 636872542750817608
ទៅកាន់ទំព័រ៖