ព្រះត្រៃបិដក ភាគ ៣៥

​តាំង​មាំ​ ​មានចិត្ត​ប្រមាណ​មិនបាន​ ​មួយវិញទៀត​ ​អកុសលធម៌​ ​ដ៏​លាមក​ទាំងឡាយ​ ​ដែល​កើតឡើង​ ​ដល់​ភិក្ខុ​នោះ​ ​តែង​រលត់​ទៅវិញ​ ​ឥតមាន​សេសសល់​ ​ក្នុង​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ណា​ ​ក៏​ដឹង​ច្បាស់​ ​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​នោះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភិក្ខុ​មានចិត្ត​មិន​ទទឹក​ ​ដោយ​រាគៈ​ក្នុង​រូប​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​។​បេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភិក្ខុ​មានចិត្ត​មិន​ទទឹក​ដោយ​រាគៈ​ ​ក្នុង​រស​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ ​ដោយ​អណ្តាត​។​បេ​។​ ​មានចិត្ត​មិន​ទទឹក​ ​ដោយ​រាគៈ​ ​ក្នុង​ធម្មារម្មណ៍​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ ​ដោយចិត្ត​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ ​ដែល​ប្រព្រឹត្ត​នៅ​យ៉ាងនេះ​ ​បើ​មារ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ដោយ​ចក្ខុ​ ​មារ​ក៏​មិនបាន​នូវ​ឱកាស​ ​មិនបាន​នូវ​អារម្មណ៍​។​បេ​។​ ​បើ​មារ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ដោយ​អណ្តាត​។​បេ​។​ ​បើ​មារ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ដោយចិត្ត​ ​មារ​ក៏​មិនបាន​នូវ​ឱកាស​ ​មិនបាន​នូវ​អារម្មណ៍​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដូចជា​កូ​ដា​គារ​សាលា​ ​(​ផ្ទះ​មាន​កំពូល​)​ ​មាន​ដីស្អិត​ ​ច្របាច់​លាប​ដ៏​ក្រាស់​ ​បើ​បុរស​ ​ចូល​ទៅ​ជិត​ ​ឆួល​កូ​ដា​គារ​សាលា​នោះ​ ​ដោយ​គប់ភ្លើង​ ​ដ៏​ឆេះ​សន្ធោ​ ​ក្នុង​ទិសខាងកើត​ ​ភ្លើង​ក៏​មិនបាន​នូវ​ឱកាស​ ​មិនបាន​នូវ​អារម្មណ៍​។​បេ​។​ ​បើ​ឆួល​កូ​ដា​គារ​សាលា​នោះ​ ​ក្នុង​ទិសខាងលិច​។​ ​បើ​ឆួល​កូ​ដា​គារ​សាលា​នោះ​ ​ក្នុង​ទិសខាងជើង​។
ថយ | ទំព័រទី ៤២១ | បន្ទាប់
ID: 636872542952939169
ទៅកាន់ទំព័រ៖