ព្រះត្រៃបិដក ភាគ ៣៥

 ​[​៣៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ជាទី​កើតឡើង​ ​និង​សេចក្តី​សូន្យ​ ​នៃ​ទុក្ខ​ធម៌​ទាំងឡាយ​ ​ទាំងពួង​ ​ក្នុង​កាលណា​។​ ​កាលណោះ​ ​កាម​ទាំងឡាយ​ ​ឈ្មោះថា​ ​ភិក្ខុ​នោះ​ ​បានឃើញ​ហើយ​ ​កាលបើ​ភិក្ខុ​នោះ​ ​ឃើញ​នូវ​កាម​ទាំងឡាយ​ ​ដោយ​អាការ​ណា​ ​ចំណង់​ក្នុង​កាម​ ​សេចក្តី​ស្នេហា​ ​ក្នុង​កាម​ ​សេចក្តី​ជ្រប់​ ​ក្នុង​កាម​ ​សេចក្តី​ក្តៅក្រហាយ​ ​ដោយ​កាម​ណា​ ​ក្នុង​កាម​ទាំងឡាយ​ ​ចំណង់​ ​ក្នុង​កាម​ ​ជាដើម​នោះ​ ​ក៏​ដេក​ត្រាំ​នៅ​ពុំ​បាន​ ​ធម៌​ជា​គ្រឿង​ប្រព្រឹត្ត​ ​និង​ធម៌​ជា​គ្រឿង​នៅ​ ​រមែង​ជាប់​តាម​ភិក្ខុ​នោះ​ ​ដោយ​អាការ​នោះ​។​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ជាអកុសល​ ​ធម៌​ដ៏​លាមក​ ​រមែង​មិន​គ្រប​សង្កត់​ភិក្ខុ​ ​ដែល​ជា​អ្នក​ប្រព្រឹត្ត​ ​មានធម៌​ជា​គ្រឿង​នៅ​ ​ដូច្នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ជាទី​កើតឡើង​ ​និង​សេចក្តី​សាបសូន្យ​ ​នៃ​ទុក្ខ​ធម៌​ទាំងពួង​ ​តើ​ដូចម្តេច​ ​ដឹង​ច្បាស់​ថា​ ​រូប​ដូច្នេះ​ ​សេចក្តី​កើតឡើង​ ​នៃ​រូប​ដូច្នេះ​ ​សេចក្តី​សាបសូន្យ​នៃ​រូប​ ​ដូច្នេះ​។​ ​វេទនា​ ​ដូច្នេះ​។​បេ​។​ ​សញ្ញា​ ​ដូច្នេះ​។​ ​សង្ខារ​ទាំងឡាយ​ ​ដូច្នេះ​។​ ​វិញ្ញាណ​ ​ដូច្នេះ​ ​សេចក្តី​កើតឡើង​ ​នៃ​វិញ្ញាណ​ដូច្នេះ​ ​សេចក្តី​សាបសូន្យ​ ​នៃ​វិញ្ញាណ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ជាទី​កើតឡើង​ ​និង​សេចក្តី​សាបសូន្យ​ ​នៃ​ទុក្ខ​ធម៌​ទាំងពួង​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៤២៤ | បន្ទាប់
ID: 636872543532602324
ទៅកាន់ទំព័រ៖