ព្រះត្រៃបិដក ភាគ ៣៥

​ចំណង់​ក្នុង​កាម​ ​សេចក្តី​ស្នេហា​ ​ក្នុង​កាម​ ​សេចក្តី​ជ្រប់​ ​ក្នុង​កាម​ ​សេចក្តី​ក្តៅក្រហាយ​ ​ដោយ​កាម​ណា​ ​ក្នុង​កាម​ទាំងឡាយ​ ​ចំណង់​ក្នុង​កាម​ ​ជាដើម​នោះ​ ​មិន​ដេក​ត្រាំ​ ​ក្នុង​សន្តាន​ ​យ៉ាងនោះ​ឯង​។​ ​
 ​[​ ​៣៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មានការ​ប្រព្រឹត្តិ​ ​និង​ការ​នៅ​ដ៏​ខ្ជាប់ខ្ជួន​ ​តាម​ទំនង​ ​ដែលគេ​ប្រព្រឹត្ត​ ​គេ​នៅ​ ​ហើយ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ជាអកុសល​ធម៌​ ​ដ៏​លាមក​ ​មិន​គ្រប​សង្កត់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​ ​ចូល​ទៅកាន់​ដងព្រៃ​ ​មាន​បន្លា​ច្រើន​ ​បន្លា​ខាងមុខ​បុរស​នោះ​ ​ក៏​មាន​ ​បន្លា​ខាងក្រោយ​ក៏​មាន​ ​បន្លា​ខាងឆ្វេង​ក៏​មាន​ ​បន្លា​ខាងស្តាំ​ ​ក៏​មាន​ ​បន្លា​ខាងក្រោម​ក៏​មាន​ ​បន្លា​ខាងលើ​ក៏​មាន​ ​បុរស​នោះ​ ​គប្បី​ប្រុងស្មារតី​ ​ឈានទៅមុខ​ ​ប្រុងស្មារតី​ ​ឈាន​ថយក្រោយ​ ​ដោយ​គិតថា​ ​កុំ​ឲ្យ​បន្លា​មុត​អាត្មាអញ​ឡើយ​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ឧបមេយ្យ​ ​ដូច​រូប​ជាទីស្រឡាញ់​ ​ជាទី​ត្រេកអរ​ណា​ ​ក្នុង​លោក​នេះ​ ​ហៅថា​ ​បន្លា​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​។
ថយ | ទំព័រទី ៤២៦ | បន្ទាប់
ID: 636872544471956052
ទៅកាន់ទំព័រ៖