ព្រះត្រៃបិដក ភាគ ៣៥

 ​[​៣៣៣​]​ ​កាលបើ​ភិក្ខុ​ដឹង​ច្បាស់​យ៉ាងនេះ​ហើយ​ ​ត្រូវ​ដឹង​ច្បាស់​ ​នូវ​សេចក្តី​មិន​សង្រួម​ ​និង​សេចក្តី​សង្រួម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​មិន​សង្រួម​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញ​រូប​ដោយ​ចក្ខុ​ហើយ​ ​ជ្រប់​ក្នុង​រូប​ជាទីស្រឡាញ់​ ​ព្យាបាទ​ក្នុង​រូប​ ​មិនជា​ទីស្រឡាញ់​ ​មានសតិ​ក្នុង​កាយ​ ​មិនបាន​តាំង​មាំ​ ​មានចិត្ត​ស្តួចស្តើង​ ​ក្នុង​កុសលធម៌​ ​មួយទៀត​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​ជា​គុណជាតិ​ ​នាំឲ្យ​អកុសលធម៌​ដ៏​លាមក​ទាំងនោះ​ ​ដែល​កើតឡើង​ ​ដល់​ភិក្ខុ​នោះ​ ​រលត់​ទៅ​ ​មិន​មាន​សេសសល់​។​បេ​។​ ​ជញ្ជាប់​រស​ ​ដោយ​អណ្តាត​។​បេ​។​ ​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ ​ដោយចិត្ត​ ​ហើយ​ជ្រប់​នៅក្នុង​ធម្មារម្មណ៍​ ​ដែល​ជាទីស្រឡាញ់​ ​ព្យាបាទ​ក្នុង​ធម្មារម្មណ៍​ ​ដែល​មិនជា​ទីស្រឡាញ់​ ​មានសតិ​ក្នុង​កាយ​ ​មិនបាន​តាំង​មាំ​ ​មានចិត្ត​ស្តួចស្តើង​ ​ក្នុង​កុសលធម៌​ ​មួយវិញទៀត​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​នោះ​ ​ដែល​ជា​គុណជាតិ​ ​នាំឲ្យ​អកុសលធម៌​ ​ដ៏​លាមក​ទាំងឡាយ​ ​ដែល​កើតឡើង​ ​ដល់​ភិក្ខុ​នោះ​ ​រលត់​ទៅ​មិន​មាន​សេសសល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​មិន​សង្រួម​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ៤២៧ | បន្ទាប់
ID: 636872544718550156
ទៅកាន់ទំព័រ៖