ព្រះត្រៃបិដក ភាគ ៣៥

 ​[​៣៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​នោះ​ប្រព្រឹត្ត​យ៉ាងនេះ​ ​នៅ​យ៉ាងនេះ​ ​អកុសលធម៌​ ​ដ៏​លាមក​ទាំងឡាយ​ ​គឺ​ការ​ត្រិះរិះ​ ​ដោយ​សេ​ចក្តីរព្ញ​ក​ ​ប្រកបដោយ​សញ្ញោជនៈ​ ​តែង​កើតឡើង​ ​ព្រោះ​ភ្លេចស្មារតី​ ​ក្នុង​ពេល​មួយដង​ ​មួយ​កាល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើតឡើង​ ​នៃ​សតិ​ដ៏​យឺតយូរ​ ​រមែង​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស​ ​ដល់​នូវ​ការ​សាបសូន្យ​ ​យ៉ាង​ឆាប់រហ័ស​ ​ដោយពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​ ​សម្រក់​ចុះ​ ​នូវ​ដំណក់ទឹក​ពីរ​ ​ឬ​ ​បី​ដំណក់​ ​ទៅ​ក្នុង​អម្បែង​ខ្ទះ​ដែក​ ​ដ៏​ក្តៅ​ខ្លាំង​ ​ក្នុង​វេលា​ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ស្រក់​ចុះ​ ​នៃ​ដំណក់ទឹក​ទាំងឡាយ​ ​ដ៏​យឺតយូរ​ ​តែង​ដល់​នូវ​ការ​អស់​ ​ការ​សាបសូន្យ​ ​យ៉ាង​ឆាប់រហ័ស​ ​ដោយពិត​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​នោះ​ ​ប្រព្រឹត្ត​យ៉ាងនេះ​ ​នៅ​យ៉ាងនេះ​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​គឺ​ការ​ត្រិះរិះ​ ​ដោយ​សេ​ចក្តីរព្ញ​ក​ ​ប្រកបដោយ​សញ្ញោជនៈ​ ​ក៏​កើតឡើង​ ​ព្រោះ​ភ្លេចស្មារតី​ ​ក្នុង​ពេល​មួយដង​ ​មួយ​កាល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើតឡើង​ ​នៃ​សតិ​ដ៏​យឺតយូរ​ ​ក៏​តែង​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស​ ​ដល់​នូវ​ការ​សាបសូន្យ​ ​យ៉ាង​ឆាប់រហ័ស​ ​ដោយពិត​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ៤២៩ | បន្ទាប់
ID: 636872545150424858
ទៅកាន់ទំព័រ៖