ព្រះត្រៃបិដក ភាគ ៣៥
វេទនានោះ ក៏ជារបស់ក្តៅដែរ។ ក្តៅដោយអ្វី។ តថាគត ពោលថា ក្តៅដោយភ្លើង គឺរាគៈ ដោយភ្លើង គឺទោសៈ ដោយភ្លើង គឺមោហៈ ក្តៅដោយសេចក្តីកើត ដោយសេចក្តីគ្រាំគ្រា ដោយសេចក្តីស្លាប់ ដោយសេចក្តីសោក ដោយសេចក្តីខ្សឹកខ្សួល ដោយសេចក្តីទុក្ខ ក្នុងកាយ ដោយសេចក្តីទុក្ខក្នុងចិត្ត ដោយសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ។បេ។ អណ្តាត ជារបស់ក្តៅ រសជារបស់ក្តៅ ជិវ្ហាវិញ្ញាណ ជារបស់ក្តៅ ជិវ្ហាសម្ផ័ស្សជារបស់ក្តៅ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជារបស់ក្តៅដែរ។ ក្តៅដោយអ្វី។ តថាគត ពោលថា ក្តៅដោយភ្លើង គឺរាគៈ ដោយភ្លើង គឺទោសៈ ដោយភ្លើង គឺមោហៈ ក្តៅដោយសេចក្តីកើត ដោយសេចក្តីគ្រាំគ្រា ដោយសេចក្តីស្លាប់ ដោយសេចក្តីសោក ដោយសេចក្តីខ្សឹកខ្សួល ដោយសេចក្តីទុក្ខ ក្នុងកាយ ដោយសេចក្តីទុក្ខក្នុងចិត្ត ដោយសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ។បេ។ មនោជារបស់ក្តៅ ធម្មារម្មណ៍ជារបស់ក្តៅ មនោវិញ្ញាណ ជារបស់ក្តៅ
ID: 636872388149864940
ទៅកាន់ទំព័រ៖