ព្រះត្រៃបិដក ភាគ ៣៥
ភិក្ខុមានការប្រព្រឹត្ត និងការនៅដ៏ខ្ជាប់ខ្ជួន តាមទំនង ដែលគេប្រព្រឹត្ត គេនៅហើយ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក មិនគ្របសង្កត់ យ៉ាងនេះឯង។
[៣៣៦] ម្នាលភិក្ខុទាំងឡាយ បើពួកស្តេចក្តី ពួកមហាមាត្យ នៃស្តេចក្តី ពួកមិត្តក្តី ពួកអាមាត្យក្តី ពួកញាតិក្តី ពួកសាលោហិតក្តី បាននាំភោគៈទាំងឡាយ មកបវារណា ចំពោះភិក្ខុនោះ ដែលប្រព្រឹត្ត យ៉ាងនេះ ដែលនៅយ៉ាងនេះ ដោយពាក្យថា នែបុរសដ៏ចម្រើន ចូរអ្នកមកអាយ ចុះសំពត់កាសាវៈ របស់អ្នកទាំងនេះ ដុតរោលអ្នកឬទេ។ ចុះព្រោះអ្វី ក៏អ្នកកោរត្រងោល ដើរកាន់អម្បែង។ ចូរអ្នកមកអាយ ចូរត្រឡប់មកជាហីនភេទវិញ ហើយបរិភោគ នូវភោគៈទាំង ឡាយ ទាំងធ្វើនូវបុណ្យទាំងឡាយចុះ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុនោះ កាលបើប្រព្រឹត្ត យ៉ាងនេះ កាលនៅយ៉ាងនេះ
ID: 636872545387638426
ទៅកាន់ទំព័រ៖