ព្រះត្រៃបិដក ភាគ ៣៥

​នឹង​ពោល​លាសិក្ខា​ ​ហើយ​ត្រឡប់​មក​ ​ជា​ហីនភេទ​វិញ​ ​ដំណើរ​ដូច្នេះ​នុ៎ះ​ ​មិន​មាន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ទន្លេ​គង្គា​ ​ជម្រាល​ទៅ​ទិសខាងកើត​ ​ជ្រាល​ទៅ​ទិសខាងកើត​ ​ទោរ​ទៅ​ទិសខាងកើត​ ​គ្រានោះ​ ​ពពួក​មហាជន​ ​កាន់​យក​ចបកាប់​ ​និង​បង្គី​ ​ដើរមក​ ​ដោយ​គិតថា​ ​យើង​ទាំងឡាយ​ ​នឹង​ទប់​ទន្លេ​គង្គា​នេះ​ ​ឲ្យទឹក​ហូរ​ជម្រាល​ទៅ​ទិសខាងលិច​ ​ជ្រាល​ទៅ​ទិសខាងលិច​ ​ទោរ​ទៅ​ទិសខាងលិច​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សម្គាល់ហេតុ​នោះ​ ​ដូចម្តេច​ ​ពពួក​មហាជន​នោះ​ ​នឹង​ទប់​ទន្លេ​គង្គា​ ​ឲ្យទឹក​ហូរ​ជម្រាល​ទៅ​ទិសខាងលិច​ ​ជ្រាល​ទៅ​ទិសខាងលិច​ ​ទោរ​ទៅ​ទិសខាងលិច​វិញ​ ​បាន​ដែរ​ឬ​។​ ​កិច្ច​នុ៎ះ​ ​មិនបានទេ​ ​ព្រះអង្គ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រោះថា​ ​ទន្លេ​គង្គា​ ​ជម្រាល​ទៅ​ទិសខាងកើត​ ​ជ្រាល​ទៅ​ទិសខាងកើត​ ​ទោរ​ទៅ​ទិសខាងកើត​ ​ទន្លេ​គង្គា​នោះ​ ​បុគ្គល​មិន​ងាយ​នឹង​ទប់​ ​ឲ្យទឹក​ហូរ​ជម្រាល​ ​ទៅ​ទិសខាងលិច​ ​ជ្រាល​ទៅ​ទិសខាងលិច​ ​ទោរ​ទៅ​ខាងលិច​បាន​ឡើយ​។​ ​ឯ​ពពួក​មហាជន​នោះ​ ​គប្បី​បានតែ​ចំណែក​ ​នៃ​សេចក្តី​លំបាក​ ​និង​សេចក្តី​នឿយហត់​ប៉ុណ្ណោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ ​ដូចម្តេច​មិញ​ ​មាន​ឧបមេយ្យ​ ​ដូចជា​ ​ប្រសិនបើ​ពួក​ស្តេច​ក្តី​ ​ពួក​មហាមាត្យ​ ​នៃ​ស្តេច​ក្តី​ ​
ថយ | ទំព័រទី ៤៣១ | បន្ទាប់
ID: 636872545544077374
ទៅកាន់ទំព័រ៖