ព្រះត្រៃបិដក ភាគ ៣៥
ពួកមិត្តក្តី ពួកអាមាត្យក្តី ញាតក្តី ពួកសាលោហិតក្តី គប្បីនាំនូវភោគៈទាំងឡាយ មកបវារណា ចំពោះភិក្ខុនោះ ដែលប្រព្រឹត្ត យ៉ាងនេះ ដែលនៅ យ៉ាងនេះ ដោយពាក្យថា នែបុរសដ៏ចម្រើន ចូរអ្នកមកអាយ ចុះសំពត់កាសាវៈ របស់អ្នកទាំងនេះ ដុតរោលអ្នក ឬទេ។ ចុះហេតុអ្វី ក៏អ្នកកោរត្រងោល ដើរកាន់អម្បែង។ ចូរអ្នកមកអាយ ចូរអ្នកត្រឡប់មក ជាហីនភេទវិញ ហើយបរិភោគ នូងភោគៈទាំងឡាយ និងធ្វើបុណ្យទាំងឡាយចុះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ កាលបើប្រព្រឹត្ត យ៉ាងនេះ កាលនៅ យ៉ាងនេះ នឹងពោលលាសិក្ខា ត្រឡប់ទៅជាហីនភេទវិញ ដំណើរដូច្នេះនុ៎ះ មិនមានទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តណា ដែលឱនទៅរកវិវេក បែរទៅរកវិវេក រេទៅរកវិវេក អស់កាលជាយូរអង្វែងហើយ ចិត្តនោះ នឹងត្រឡប់ ទៅជាហីនភេទវិញ ដំណើរដូច្នេះ មិនមានឡើយ។ ចប់ សូត្រ ទី៧។
ID: 636872545708396772
ទៅកាន់ទំព័រ៖