ព្រះត្រៃបិដក ភាគ ៣៥
ម្នាលអាវុសោ ចុះការឃើញ ដ៏បរិសុទ្ធល្អរបស់ភិក្ខុ ដោយហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចម្រើន កាលខ្ញុំព្រះអង្គ សួរយ៉ាងនេះហើយ ភិក្ខុនោះ បានពោលនឹងខ្ញុំព្រះអង្គ ដូច្នេះថា ម្នាលអាវុសោ ភិក្ខុដឹងច្បាស់ តាមពិត នូវហេតុជាទីកើតឡើង និងសាបសូន្យទៅ នៃផស្សាយតនៈ ទាំង ៦ ក្នុងកាលណា ម្នាលអាវុសោ ក្នុងកាលនោះ ការឃើញដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមាន ដោយហេតុនេះឯង។ បពិត្រព្រះអង្គដ៏ចម្រើន គ្រានោះឯង ខ្ញុំព្រះអង្គ មិនពេញចិត្ត ដោយពាក្យដោះស្រាយប្រស្នា របស់ភិក្ខុនោះ ក៏ចូលទៅរកភិក្ខុមួយរូបទៀត លុះចូលទៅដល់ហើយ បានសួរភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ចុះការឃើញដ៏ បរិសុទ្ធល្អ របស់ភិក្ខុ ដោយហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចម្រើន កាលខ្ញុំព្រះអង្គ សួរយ៉ាងនេះហើយ ភិក្ខុនោះ បានពោលនឹងខ្ញុំព្រះអង្គ ដូច្នេះថា ម្នាលអាវុសោ ភិក្ខុដឹងច្បាស់ តាមពិត នូវហេតុជាទីកើតឡើង និងសាបសូន្យទៅ នៃឧបាទានក្ខន្ធ ទាំង ៥។បេ។ នៃមហាភូតរូប ទាំង ៤ ក្នុងកាលណា។បេ។ ភិក្ខុដឹងច្បាស់ តាមពិតថា របស់ណានីមួយ មានការកើតឡើង ជាធម្មតា របស់ទាំងអស់នោះ រលត់ទៅវិញជាធម្មតា ម្នាលអាវុសោ
ID: 636872546531323841
ទៅកាន់ទំព័រ៖