ព្រះត្រៃបិដក ភាគ ៣៥

​ការ​ឃើញ​ដ៏​បរិសុទ្ធ​ល្អ​ ​របស់​ភិក្ខុ​ ​ក៏​កើតមាន​ ​ដោយហេតុនេះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​លំដាប់នោះ​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​ពេញចិត្ត​ដោយ​ពាក្យ​ដោះស្រាយ​ប្រស្នា​ ​របស់​ភិក្ខុ​នោះ​ ​ក៏​ចូល​មក​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ការ​ឃើញ​ដ៏​បរិសុទ្ធ​ល្អ​ ​របស់​ភិក្ខុ​ ​ដោយហេតុ​ដូចម្តេច​ ​។​ ​
 [​៣៣៩​]​ ​ម្នាល​ភិក្ខុ​ ​ដូច​បុរស​មិនធ្លាប់​ឃើញ​ដើម​ចារ​។​ ​បុរស​នោះ​ ​ចូល​ទៅ​រក​បុរស​ម្នាក់ទៀត​ ​ជា​អ្នក​ធ្លាប់​ឃើញ​ដើម​ចារ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​សួរ​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចម្រើន​ ​ដើម​ចារ​ដូចម្តេច​។​ ​បុរស​នោះ​ ​ប្រាប់​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចម្រើន​ ​ដើម​ចារ​ ​មាន​សម្បុរ​ខ្មៅ​ ​ដូចជា​ដង្គត់​ ​ដែល​ភ្លើង​ឆេះ​។​ ​ម្នាល​ភិក្ខុ​ ​ក៏​ក្នុង​សម័យ​នោះ​ឯង​ ​ដើម​ចារ​ប្រាកដ​ ​ដូច្នោះ​មែន​ ​គឺ​ដូចជា​ការ​ឃើញ​ ​របស់​បុរស​នោះ​។​ ​ម្នាល​ភិក្ខុ​ ​គ្រានោះ​ឯង​ ​បុរស​នោះ​ ​មិន​ពេញចិត្ត​ដោយ​ពាក្យ​ដោះស្រាយ​ប្រស្នា​ ​របស់​បុរស​នោះ​ ​ក៏​ចូល​ទៅ​រក​បុរស​ម្នាក់ទៀត​ ​ជា​អ្នក​ធ្លាប់​ឃើញ​ដើម​ចារ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​សួរ​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចម្រើន​ ​ដើម​ចារ​ ​ប្រាកដ​ដូចជា​អ្វី​។​ ​បុរស​នោះ​ ​ប្រាប់​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ៤៣៦ | បន្ទាប់
ID: 636872546757476776
ទៅកាន់ទំព័រ៖