ព្រះត្រៃបិដក ភាគ ៣៥

​ម្នាល​បុរស​ដ៏​ចម្រើន​ ​ដើម​ចារ​មាន​សម្បុរ​ក្រហម​ ​ដូចជា​ដុំ​សាច់​។​ ​ម្នាល​ភិក្ខុ​ ​ក៏​ក្នុង​សម័យ​នោះ​ឯង​ ​ដើម​ចារ​ ​ប្រាកដ​ដូច្នេះ​មែន​ ​គឺ​ដូចជា​ការ​ឃើញ​ ​របស់​បុរស​នោះ​។​ ​ម្នាល​ភិក្ខុ​ ​គ្រានោះ​ឯង​ ​បុរស​នោះ​ ​មិន​ពេញចិត្ត​ដោយ​ពាក្យ​ដោះស្រាយ​ប្រស្នា​ ​របស់​បុរស​នោះ​ ​ក៏​ចូល​ទៅ​រក​បុរស​ម្នាក់ទៀត​ ​ជា​អ្នក​ធ្លាប់​ឃើញ​ដើម​ចារ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​សួរ​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចម្រើន​ ​ដើម​ចារ​ ​ប្រាកដ​ដូចជា​អ្វី​។​ ​បុរស​នោះ​ ​ប្រាប់​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចម្រើន​ ​ដើម​ចារ​ ​មាន​ផ្លែ​ដូចជា​សំពត់​គេ​ព្យួរ​ ​មាន​ផ្លែ​ដូចជា​ស្រោមដាវ​ ​មានមុខ​ផ្កាប់​ចុះ​ ​ដូចដើម​ច្រេស​។​ ​ម្នាល​ភិក្ខុ​ ​ក៏​ក្នុង​សម័យ​នោះ​ ​ដើម​ចារ​ប្រាកដ​ដូច្នោះ​មែន​ ​គឺ​ដូចជា​ការ​ឃើញ​ ​របស់​បុរស​នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ ​លំដាប់នោះ​ឯង​ ​បុរស​នោះ​ ​មិន​ពេញចិត្ត​ ​ដោយ​ពាក្យ​ដោះស្រាយ​ប្រស្នា​ ​របស់​បុរស​នោះ​ ​ក៏​ចូល​ទៅ​រក​បុរស​ម្នាក់ទៀត​ ​ជា​អ្នក​ធ្លាប់​ឃើញ​ដើម​ចារ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​
ថយ | ទំព័រទី ៤៣៧ | បន្ទាប់
ID: 636872546942187341
ទៅកាន់ទំព័រ៖