ព្រះត្រៃបិដក ភាគ ៣៥
បានសួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ដើមចារ ប្រាកដដូចជាអ្វី។ បុរសនោះ ប្រាប់យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ដើមចារ មានស្លឹកចាស់ខ្ចី ដ៏ក្រាស់ មានម្លប់ ដ៏ជិត ដូចជាដើមជ្រៃ។ ម្នាលភិក្ខុ ក៏ក្នុងសម័យនោះឯង ដើមចារ ប្រាកដដូច្នោះមែន គឺដូចជាការឃើញ របស់បុរសនោះ។ ម្នាលភិក្ខុ សេចក្តីនេះ មានឧបមាដូចម្តេចមិញ មានឧបមេយ្យ ដូចការឃើញ ដ៏បរិសុទ្ធល្អ របស់សប្បុរសទាំងនោះ ដែលមានចិត្តរួចស្រឡះហើយ ដោយអាការណាៗ ពាក្យដែលសប្បុរសទាំងឡាយ ដ៏ឈ្លាសវៃ បានព្យាករហើយ ដោយអាការនោះ ៗ។
[៣៤០] ម្នាលភិក្ខុ ដូចជានគរចុងដែន របស់ព្រះរាជា មានកំពែង និងខ្លោងទ្វារ ដ៏មាំមួន មានទ្វារ ៦ ក្នុងទ្វារទាំងនោះ មាននាយទ្វារ ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា របស់ព្រះរាជានោះ ជាអ្នកហាមឃាត់ ចំពោះពួកមនុស្ស ដែលមិនស្គាល់ បើកឲ្យចូល តែពួកមនុស្សដែលស្គាល់។ មានរាជទូតពីរនាក់ មកយ៉ាងរហ័ស អំពីទិសខាងកើត ហើយនិយាយនឹងនាយទ្វារនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ម្ចាស់នគរនេះ នៅក្នុងទីណា។ នាយទ្វារនោះ ប្រាប់យ៉ាងនេះថា បពិត្រអ្នកដ៏ចម្រើន ម្ចាស់នុ៎ះ អង្គុយនៅត្រង់កណ្តាលផ្លូវបែកជាបួន។ គ្រានោះឯង រាជទូតពីរនាក់ ដែលមកដល់ភ្លាមនោះ បានប្រគល់រាជសាសន៍ តាមពិត ដល់ម្ចាស់នគរ
ID: 636872547167360220
ទៅកាន់ទំព័រ៖