ព្រះត្រៃបិដក ភាគ ៣៥

​ហើយ​ដើរទៅ​តាមផ្លូវ​ ​ដែល​គួរ​ទៅ​។​ ​មាន​រាជទូត​ពីរ​នាក់​ ​មក​យ៉ាង​រហ័ស​ ​អំពី​ទិសខាងលិច​ទៀត​។​បេ​។​ ​អំពី​ទិសខាងជើង​ ​មាន​រាជទូត​ពីរ​នាក់​ទៀត​ ​មក​យ៉ាង​រហ័ស​ ​អំពី​ទិសខាងត្បូង​ ​ហើយ​និយាយ​នឹង​នាយទ្វារ​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចម្រើន​ ​ម្ចាស់​នគរ​នេះ​ ​នៅក្នុង​ទីណា​។​ ​នាយទ្វារ​នោះ​ ​ប្រាប់​យ៉ាងនេះ​ថា​ ​បពិត្រ​អ្នក​ដ៏​ចម្រើន​ ​ម្ចាស់​នគរ​នុ៎ះ​ ​អង្គុយ​នៅត្រង់​កណ្តាលផ្លូវ​បែក​ជា​បួន​។​ ​គ្រានោះ​ឯង​ ​រាជទូត​ពីរ​នាក់​ ​ដែល​មក​យ៉ាង​រហ័ស​នោះ​ ​បាន​ប្រគល់​រាជសាសន៍​ ​តាមពិត​ ​ដល់​ម្ចាស់​នគរ​ ​ហើយក៏​ដើរទៅ​តាមផ្លូវ​ដែល​គួរ​ទៅ​។​ ​ម្នាល​ភិក្ខុ​ ​សេចក្តី​ឧបមា​នេះ​ ​តថាគត​ ​ធ្វើ​ដើម្បី​បំភ្លឺ​ ​នូវ​សេចក្តី​អធិប្បាយ​ ​ឯ​សេចក្តី​អធិប្បាយ​ ​ក្នុង​ពាក្យឧបមា​នោះ​ ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ ​ពាក្យ​ថា​ ​នគរ​នុ៎ះ​ ​ជា​ឈ្មោះ​កាយ​នេះ​ ​ដែល​ប្រកបដោយ​មហាភូតរូប​ ​ទាំង​ ​៤​ ​មាន​មាតា​ ​បិតា​ ​ជា​ដែន​កើត​ ​ចម្រើនឡើង​ ​ដោយ​បាយ​ ​និង​នំ​ ​មានការ​ដុះ​ខាត់​ ​គក់ច្របាច់​ ​បំបាត់​ក្លិនអាក្រក់​ជានិច្ច​ ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ ​ពាក្យ​ថា​ ​ទ្វារ​ទាំង​ ​៦​ ​នុ៎ះ​ ​ជា​ឈ្មោះ​ ​នៃ​អាយតនៈ​ ​ខាងក្នុង​ ​៦​។​ ​ម្នាល​ភិក្ខុ​ ​ពាក្យ​ថា​ ​នាយទ្វារ​នុ៎ះ​ ​ជា​ឈ្មោះ​ ​នៃ​សតិ​។​ ​ម្នាល​ភិក្ខុ​ ​ពាក្យ​ថា​ ​រាជទូត​ពីរ​នាក់​ ​ដែល​មក​រហ័ស​នុ៎ះ​ ​ជា​ឈ្មោះ​ ​នៃ​សមថៈ​ ​និង​វិបស្សនា​។​ ​
ថយ | ទំព័រទី ៤៣៩ | បន្ទាប់
ID: 636872547347640532
ទៅកាន់ទំព័រ៖