ព្រះត្រៃបិដក ភាគ ៣៥
មនោសម្ផ័ស្ស ជារបស់ក្តៅ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជារបស់ក្តៅដែរ។ ក្តៅដោយអ្វី។ តថាគត ពោលថា ក្តៅដោយភ្លើង គឺរាគៈ ដោយភ្លើង គឺទោសៈ ដោយភ្លើង គឺមោហៈ ក្តៅដោយសេចក្តីកើត ដោយសេចក្តីគ្រាំគ្រា ដោយសេចក្តីស្លាប់ ដោយសេចក្តីសោក ដោយសេចក្តីខ្សឹកខ្សួល ដោយសេចក្តីទុក្ខក្នុងកាយ ដោយសេចក្តីទុក្ខក្នុងចិត្ត ដោយសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ។ ម្នាលភិក្ខុទាងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង បានយល់ឃើញ យ៉ាងនេះហើយ ក៏នឿយណាយ នឹងចក្ខុផង នឿយណាយនឹងរូបផង នឿយណាយ នឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏នឿយណាយ នឹងវេទនានោះផង។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្ស ជាបច្ច័យ ក៏នឿយណាយ នឹងវេទនានោះផង កាលបើនឿយណាយ
ID: 636872388387528533
ទៅកាន់ទំព័រ៖