ព្រះត្រៃបិដក ភាគ ៣៥

​ម្នាល​ភិក្ខុ​ ​ពាក្យ​ថា​ ​ម្ចាស់​នគរ​នុ៎ះ​ ​ជា​ឈ្មោះ​ ​នៃ​វិញ្ញាណ​។​ ​ម្នាល​ភិក្ខុ​ ​ពាក្យ​ថា​ ​កណ្តាលផ្លូវ​បែក​ជា​ ​៤​ ​នុ៎ះ​ ​ជា​ឈ្មោះ​ ​នៃ​មហាភូតរូប​ ​ទាំង​ ​៤​ ​គឺ​ ​បឋវីធាតុ​ ​១​ ​អាបោធាតុ​ ​១​ ​តេជោធាតុ​ ​១​ ​វាយោ​ ​ធាតុ​ ​១​។​ ​ម្នាល​ភិក្ខុ​ ​ពាក្យ​ថា​ ​ព្រះរាជ​សាសន៍​ ​តាមពិត​នុ៎ះ​ ​ជា​ឈ្មោះ​ ​នៃ​ព្រះនិព្វាន​។​ ​ម្នាល​ភិក្ខុ​ ​ពាក្យ​ថា​ ​ផ្លូវ​ដែល​គួរ​ទៅ​នុ៎ះ​ ​ជា​ឈ្មោះ​ ​នៃ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​។​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ​ ​១​។​បេ​។​ ​សម្មាសមាធិ​ ​១​។​ ​ចប់​ ​សូត្រ​ ​ទី៨​។​ ​
 [​៣៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆន្ទៈ​ក្តី​ ​រាគៈ​ក្តី​ ​ទោសៈ​ក្តី​ ​មោហៈ​ក្តី​ ​សេចក្តី​ថ្នាំងថ្នាក់​ ​នៃ​ចិត្ត​ក្តី​ ​ក្នុង​រូប​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ច្បាស់​ ​ដោយ​ចក្ខុ​ ​កើតឡើង​ ​ដល់​ភិក្ខុ​ ​ឬ​ភិក្ខុនី​ណាមួយ​ ​ភិក្ខុ​ ​ឬ​ភិក្ខុនី​នោះ​ ​ត្រូវ​ហាមឃាត់​ចិត្ត​ ​ចាក​រូប​ទាំងនោះ​ចេញ​ថា​ ​នុ៎ះ​ ​ជា​ផ្លូវ​ប្រកបដោយ​ភ័យ​ ​ប្រកបដោយ​ភ័យ​ ​ដ៏​ពន្លឹក​ ​ប្រកបដោយ​បន្លា​ ​ប្រកបដោយ​ព្រៃស្បាត​ ​ជា​ផ្លូវខុស​ ​ជា​ផ្លូវ​គួរ​ខ្ពើម​ ​ជា​ផ្លូវ​ទៅ​បាន​ ​ដោយ​កម្រ​ ​ផ្លូវ​នុ៎ះ​ ​អសប្បុរស​ ​តែងតែ​សេពគប់​ ​ផ្លូវ​នុ៎ះ​ ​សប្បុរស​ ​មិនដែល​សេពគប់​ទេ​ ​អ្នក​មិន​គួរ​ទៅតាម​ផ្លូវ​នុ៎ះ​ឡើយ​។​ ​ភិក្ខុ​គប្បី​ហាមឃាត់​ចិត្ត​ ​ចាក​រូប​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ ​ដោយ​
ថយ | ទំព័រទី ៤៤០ | បន្ទាប់
ID: 636872547557302524
ទៅកាន់ទំព័រ៖