ព្រះត្រៃបិដក ភាគ ៣៥
ចក្ខុទាំងនោះចេញ។បេ។ ម្នាលភិក្ខុទាំងឡាយ ឆន្ទៈក្តី រាគៈក្តី ទោសៈក្តី មោហៈក្តី សេចក្តីថ្នាំងថ្នាក់ នៃចិត្តក្តី ក្នុងរសទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយអណ្តាត។បេ។ ក្នុងធម្មារម្មណ៍ទាំងឡាយ ដែលគប្បីដឹង ដោយចិត្ត កើតឡើងដល់ភិក្ខុ ឬភិក្ខុនីណាមួយ ភិក្ខុ ឬភិក្ខុនីនោះ ត្រូវហាមឃាត់ចិត្ត ចាកធម្មារម្មណ៍ទាំងនោះចេញថា នុ៎ះ ជាផ្លូវប្រកបដោយភ័យ ប្រកបដោយភ័យដ៏ពន្លឹក ប្រកបដោយបន្លា ប្រកបដោយព្រៃស្បាត ជាផ្លូវខុស ជាផ្លូវគួរខ្ពើម ជាផ្លូវទៅបានដោយកម្រ ផ្លូវនុ៎ះ អសប្បុរសតែងតែសេពគប់ ផ្លូវនុ៎ះ សប្បុរស មិនដែលសេពគប់ទេ អ្នកមិនគួរទៅតាមផ្លូវនុ៎ះឡើយ។ ភិក្ខុ ឬភិក្ខុនី ត្រូវហាមឃាត់ចិត្ត ចាកធម្មារម្មណ៍ទាំងឡាយ ដែលគប្បីដឹង ដោយចិត្តទាំងនោះចេញ។
ID: 636872547800666443
ទៅកាន់ទំព័រ៖