ព្រះត្រៃបិដក ភាគ ៣៥

 ​[​៣៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​សំទូង​ ​កំពុង​មាន​ពាសពេញ​ ​ឯ​អ្នករក្សា​សំទូង​ ​ក៏​ធ្វេសប្រហែស​ ​ចំណែក​ឯ​គោ​ ​ធ្លាប់​ស៊ីសំ​ទូង​ ​ក៏​ចុះទៅ​កាន់​សំទូង​ឯណោះ​ ​ហើយ​ដល់​នូវ​សេចក្តី​ស្រវឹង​ ​ដល់​នូវ​សេចក្តី​ធ្វេសប្រហែស​ ​ស៊ីសំ​ទូង​ដរាបដល់​ឆ្អែត​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​អ្នក​មិន​ចេះដឹង​ ​មិន​ធ្វើ​សេចក្តី​សង្រួម​ ​ក្នុង​ផស្សា​យតនៈ​ ​ទាំង​ ​៦​ ​ក៏​ដល់​នូវ​សេចក្តី​ស្រវឹង​ ​ដល់​នូវ​សេចក្តី​ធ្វេសប្រហែស​ ​ក្នុង​កាមគុណ​ ​ទាំង​ ​៥​ ​ត្រាតែ​ស្កប់ស្កល់​ទៅ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​សំទូង​ ​កំពុង​មាន​ពាសពេញ​ ​ឯ​អ្នករក្សា​សំទូង​ ​ជា​អ្នក​មិន​ធ្វេសប្រហែស​ ​ចំណែក​ឯ​គោ​ ​ធ្លាប់​ស៊ីសំ​ទូង​ ​ក៏​ចុះទៅ​កាន់​សំទូង​ឯណោះ​ ​អ្នករក្សា​សំទូង​ ​ក៏​ចាប់​ដឹកគោ​នោះ​ ​ត្រង់​ច្រមុះ​ ​លុះ​ចាប់​ដឹក​ត្រង់​ច្រមុះ​បាន​ហើយ​ ​ក៏​យក​ទៅ​ចងក្រៀក​ ​ក្នុង​ប្រគាបឈើ​ ​លុះ​ចងក្រៀក​ ​ក្នុង​ប្រគាបឈើ​រួចហើយ​ ​ក៏​វាយ​សំពង​ ​ដោយ​ដំបង​ ​លុះ​វាយ​សំពង​ ​ដោយ​ដំបង​រួចហើយ​ ​ក៏​ស្រាយ​លែង​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អស់​វារៈ​ ​ជាគម្រប់ពីរដង​ទៀត​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គោ​ដែល​ធ្លាប់​ស៊ីសំ​ទូង​ ​
ថយ | ទំព័រទី ៤៤២ | បន្ទាប់
ID: 636872547979006644
ទៅកាន់ទំព័រ៖