ព្រះត្រៃបិដក ភាគ ៣៥

​គប្បី​ចុះទៅ​កាន់​សំទូង​ឯណោះ​ ​អ្នករក្សា​សំទូង​ ​ក៏​ចាប់​ដឹកគោ​នោះ​ ​ត្រង់​ច្រមុះ​ ​លុះ​ចាប់​ដឹក​ត្រង់​ច្រមុះ​រួចហើយ​ ​ក៏​យក​ទៅ​ចងក្រៀក​ ​ក្នុង​ប្រគាបឈើ​ ​លុះ​ចងក្រៀក​ ​ក្នុង​ប្រគាបឈើ​បាន​ហើយ​ ​ក៏​វាយ​សំពង​ ​ដោយ​ដំបង​ ​លុះ​វាយ​សំពង​ ​ដោយ​ដំបង​រួចហើយ​ ​ក៏​លែង​ទៅ​ ​ជាគម្រប់​ ​៣​ ​ដង​ទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ធ្វើ​យ៉ាងនេះ​ ​គោ​ដែល​ធ្លាប់​ស៊ីសំ​ទូង​នោះ​ ​ទៅ​ក្នុង​ស្រុក​ក្តី​ ​ទៅ​ក្នុង​ព្រៃ​ក្តី​ ​ច្រើន​ដោយ​ការ​ឈរ​ក្តី​ ​ច្រើន​ដោយ​ការ​ដេក​ក្តី​ ​កាល​រឭក​ឃើញ​ ​នូវ​សម្ផ័​ស្ស​ដំបង​ ​អំពី​មុន​នោះ​ ​ក៏​មិន​ហ៊ាន​ចុះ​កាន់​សំទូង​នោះ​ទៀត​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ ​ដូចម្តេច​មិញ​ ​មាន​ឧបមេយ្យ​ ​ដូច​កាលណា​ភិក្ខុ​បាន​គម្រាម​ចិត្ត​ ​បាន​គម្រាម​ល្អ​ហើយ​ ​ក្នុង​ផស្សា​យតនៈ​ ​ទាំង​ ​៦​ ​ចិត្ត​នោះ​ ​ក៏​តាំងនៅ​ ​សម្ងំ​នៅ​ ​តែ​ខាងក្នុង​ប៉ុណ្ណោះ​ ​មាន​អារម្មណ៍​ខ្ពស់​ឯក​ ​តាំងនៅ​ខ្ជាប់ខ្ជួន​។​ ​
ថយ | ទំព័រទី ៤៤៣ | បន្ទាប់
ID: 636872548153026597
ទៅកាន់ទំព័រ៖