ព្រះត្រៃបិដក ភាគ ៣៥
[៣៤៣] ម្នាលភិក្ខុទាំងឡាយ ដូចជាសម្លេងពិណ ដែលព្រះរាជា ឬមហាមាត្យរបស់ព្រះរាជា មិនធ្លាប់បានស្តាប់។ ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ ឮសម្លេងពិណ គប្បីសួរ យ៉ាងនេះថា អើ សំឡេងអ្នកណានុ៎ះហ្ន៎ គួរឲ្យមានតម្រេកអ្វីម្ល៉េះ គួរឲ្យចង់ស្តាប់អ្វីម្ល៉េះ គួរឲ្យភាន់ភាំងចិត្តអ្វីម្ល៉េះ គួរឲ្យងប់ចិត្តអ្វីម្ល៉េះ គួឲ្យជក់ចិត្តអ្វីម្ល៉េះ។ អ្នកផង ក៏ក្រាបទូលព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សម្លេងដែលគួរឲ្យមានតម្រេក យ៉ាងនេះ គួរឲ្យចង់ស្តាប់យ៉ាងនេះ គួរឲ្យភាន់ភាំងចិត្តយ៉ាងនេះ គួរឲ្យងប់ចិត្តយ៉ាងនេះ គួរឲ្យជក់ចិត្តយ៉ាងនេះ នុ៎ះជាសម្លេងពិណ។ ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ ក៏បង្គាប់យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើនទាំងឡាយ អ្នកទាំងឡាយ ចូរទៅនាំយកពិណនោះ មកឲ្យយើង។ ពួករាជបុរស ក៏នាំយកពិណនោះ មកថ្វាយ ដល់ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ ហើយក្រាបទូល យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សំឡេងដែលគួរឲ្យមានតម្រេក យ៉ាងនេះ គួរឲ្យចង់ស្តាប់យ៉ាងនេះ គួរឲ្យភាន់ភាំងចិត្តយ៉ាងនេះ គួរឲ្យងប់ចិត្តយ៉ាងនេះ គួរឲ្យជក់ចិត្តយ៉ាងនេះ នុ៎ះជាសម្លេងពិណនេះឯង។ ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ ត្រាស់យ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន
ID: 636872548336017064
ទៅកាន់ទំព័រ៖