ព្រះត្រៃបិដក ភាគ ៣៥
ធម្មតា ពិណនេះ ជារបស់អាក្រក់ណាស់ ទុកជាពិណណានីមួយ ក៏សុទ្ធតែយ៉ាងនេះដែរ ដ្បិតថា ជននេះ ដល់នូវការខូចវេលា ខ្វល់ អំពល់ ព្រោះតែពិណនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមា ដូចម្តេចមិញ មានឧបមេយ្យ ដូចភិក្ខុពិចារណារូបថា គតិនៃរូបទាំងប៉ុន្មាន ពិចារណាវេទនាថា គតិនៃវេទនាទាំងប៉ុន្មាន ពិចារណាសញ្ញាថា គតិនៃសញ្ញាទាំងប៉ុន្មាន ពិចារណាសង្ខារទាំងឡាយថា គតិនៃសង្ខារទាំងឡាយទាំងប៉ុន្មាន ពិចារណាវិញ្ញាណថា គតិវិញ្ញាណទាំងប៉ុន្មាន។ កាលភិក្ខុនោះ ពិចារណារូបថា គតិនៃរូបទាំងប៉ុន្មាន ពិចារណាវេទនា។បេ។ ពិចារណាសញ្ញា សង្ខារទាំងឡាយ វិញ្ញាណថា គតិនៃវិញ្ញាណទាំងប៉ុន្មាន ចិត្តណារបស់ភិក្ខុនោះថាអញ ថារបស់អញ ថាជាអញ ចិត្តនោះ របស់ភិក្ខុនោះ មិនមានឡើយ។ ចប់ សូត្រ ទី៩។
ID: 636872548696627689
ទៅកាន់ទំព័រ៖