ព្រះត្រៃបិដក ភាគ ៣៥

 ​[​៣៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​មានខ្លួន​ដំបៅ​ ​មានខ្លួន​រងាល​ ​(​ដោយ​ដំបៅ​)​ ​បើ​ចូល​ទៅកាន់​ព្រៃ​បន្លា​ ​បន្លា​ស្រួច​ៗ​ទាំងឡាយ​ ​មុត​បាតជើង​ទាំងឡាយ​ ​នៃ​បុរស​នោះ​។​ ​ស្លឹកឈើ​ ​មាន​បន្លា​ទាំងឡាយ​ ​ក៏​កោសរូស​ខ្លួន​ ​ដែល​រងាល​ ​(​ដោយ​ដំបៅ​ ​របស់​បុរស​នោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ ​បុរស​នោះ​ ​ក៏​ត្រូវ​រងទុក្ខ​ ​ទោមនស្ស​ហួសប្រមាណ​ ​ព្រោះ​បន្លា​ ​និង​ស្លឹកឈើ​នោះ​ជាហេតុ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ទៅកាន់​ស្រុក​ក្តី​ ​ទៅកាន់​ព្រៃ​ក្តី​ ​រមែង​បាន​ ​នូវ​អ្នកពោល​ចោទ​ថា​ ​លោក​មាន​អាយុ​នេះ​ ​ជា​អ្នកធ្វើ​យ៉ាងនេះ​ ​ជា​អ្នកមាន​មារយាទ​យ៉ាងនេះ​ ​ថា​ជា​បន្លា​ក្នុង​ស្រុក​ ​មិន​ស្អាត​ដូច្នេះ​ ​(​ខ្លះ​)​ ​ថា​ជា​អ្នក​ចាក់​អ្នកស្រុក​នោះ​ ​ដូច្នេះ​ ​(​ខ្លះ​)​ ​ក៏​យ៉ាងនោះ​ឯង​។​ ​
ថយ | ទំព័រទី ៤៤៧ | បន្ទាប់
ID: 636872548886498549
ទៅកាន់ទំព័រ៖