ព្រះត្រៃបិដក ភាគ ៣៥

 ​[​៣៤៥​]​ ​ភិក្ខុ​លុះ​ដឹង​យ៉ាងនេះ​ហើយ​ ​ត្រូវ​ដឹង​ច្បាស់​ ​នូវ​សេចក្តី​មិន​សង្រួម​ ​និង​សង្រួម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​មិន​សង្រួម​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញ​រូប​ដោយ​ចក្ខុ​ហើយ​ ​ជ្រប់​ក្នុង​រូប​ជាទីស្រឡាញ់​ ​ព្យាបាទ​ក្នុង​រូប​មិនជា​ទីស្រឡាញ់​ ​មានសតិ​ក្នុង​កាយ​មិន​តាំង​មាំ​ ​មានចិត្ត​ស្តួចស្តើង​ ​ក្នុង​កុសលធម៌​ ​មួយវិញទៀត​ ​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ​ ​ដែល​កើតឡើង​ ​ដល់​ភិក្ខុ​នោះ​ ​រមែង​រលត់​ទៅ​ ​មិន​មាន​សេសសល់​ ​ក្នុង​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ណា​ ​ក៏​មិនដឹង​ច្បាស់​ ​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​នោះ​។​ ​ឮ​សំឡេង​ ​ដោយ​ត្រចៀក​។​ ​ធុំក្លិន​ដោយ​ច្រមុះ​។​ ​ជញ្ជាប់​រស​ ​ដោយ​អណ្តាត​។​ ​ពាល់ត្រូវ​ផោដ្ឋព្វៈ​ ​ដោយ​កាយ​។​ ​ដឹង​ច្បាស់​ ​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ ​ហើយ​ជ្រប់​ក្នុង​ធម្មារម្មណ៍​ជាទីស្រឡាញ់​ ​ព្យាបាទ​ ​ក្នុង​ធម្មារម្មណ៍​មិនជា​ទីស្រឡាញ់​ ​មានសតិ​ក្នុង​កាយ​ ​មិន​តាំង​មាំ​ ​មានចិត្ត​ស្តួចស្តើង​ ​ក្នុង​កុសលធម៌​ ​មួយវិញទៀត​ ​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ​ ​ដែល​កើតឡើង​ ​ដល់​ភិក្ខុ​នោះ​ ​តែង​រលត់​ទៅ​ ​មិន​មាន​សេសសល់​ ​ក្នុង​ចេត​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ណា​ ​ក៏​មិនដឹង​ច្បាស់​ ​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​នោះ​។​ ​
ថយ | ទំព័រទី ៤៤៨ | បន្ទាប់
ID: 636872549096310550
ទៅកាន់ទំព័រ៖