ព្រះត្រៃបិដក ភាគ ៣៥

 ​[​៣៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​ចាប់​យក​សត្វ​ ​៦​ ​ពួក​ ​ដែល​មាន​វិ​ស័យ​ផ្សេង​ៗ​គ្នា​ ​មាន​គោ​ចរ​ផ្សេង​ៗ​គ្នា​ ​ហើយ​ចង​ដោយ​ខ្សែ​ដ៏​មាំ​ ​គឺ​ចាប់​យក​ពស់​ ​ចង​ដោយ​ខ្សែ​ ​ដ៏​មាំ​ ​ចាប់​យក​ក្រពើ​ ​ចង​ដោយ​ខ្សែ​ដ៏​មាំ​ ​ចាប់​យក​បក្សី​ ​ចង​ដោយ​ខ្សែ​ដ៏​មាំ​ ​ចាប់​យក​ឆ្កែ​ ​ចង​ដោយ​ខ្សែ​ដ៏​មាំ​ ​ចាប់​យក​ចចក​ ​ចង​ដោយ​ខ្សែ​ដ៏​មាំ​ ​ចាប់​យក​ស្វា​ ​ចង​ដោយ​ខ្សែ​ដ៏​មាំ​ ​លុះ​ចង​ដោយ​ខ្សែ​ដ៏​មាំ​រួចហើយ​ ​ក៏​ត្របែង​ភ្ជាប់គ្នា​ត្រង់​កណ្តាល​ ​ហើយ​លែង​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​សត្វ​ ​ទាំង​ ​៦​ ​ពួក​ ​ដែល​មាន​វិ​ស័យ​ផ្សេង​ៗ​ ​គ្នា​ ​មាន​គោ​ចរ​ផ្សេង​ៗ​ ​គ្នា​នោះ​ ​ក៏​ប្រឹង​ទាញ​មករ​ក​គោចរ​ ​និង​វិស័យ​របស់​ខ្លួន​ ​ៗ​។​ ​សត្វ​ពស់​ ​ប្រឹង​លូន​ទៅ​ ​ដោយ​គិតថា​ ​អញ​នឹង​ចូល​ទៅកាន់​ដំបូក​។​ ​ក្រពើ​ ​ប្រឹង​វារ​ទៅ​ ​ដោយ​គិតថា​ ​អញ​នឹង​ចុះទៅ​ក្នុងទឹក​។​ ​បក្សី​ ​ប្រឹង​ស្ទុះ​ទៅ​ ​ដោយ​គិតថា​ ​អញ​នឹង​ហើរ​ទៅ​ ​ព្ធដ៏​អាកាស​។​ ​ឆ្កែ​ ​ប្រឹង​ស្ទុះ​ទៅ​ដោយ​ ​គិតថា​ ​អញ​ ​នឹង​ចូល​ទៅកាន់​ស្រុក​។​ ​ចចក​ ​ប្រឹង​ស្ទុះ​ទៅ​ ​ដោយ​គិតថា​ ​អញ​នឹង​ចូល​ទៅកាន់​ព្រៃខ្មោច​។​ ​ស្វា​ ​ប្រឹង​ស្ទុះ​ទៅ​ ​ដោយ​គិតថា​ ​អញ​នឹង​ចូល​ទៅកាន់​ព្រៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អត្តភាព​ ​នៃ​សត្វ​ ​ទាំង​ ​៦​ ​ពួក​នោះ​ ​លំបាក​ណាស់​ ​ក្នុង​កាលណា​ ​
ថយ | ទំព័រទី ៤៤៩ | បន្ទាប់
ID: 636872549276680866
ទៅកាន់ទំព័រ៖