ព្រះត្រៃបិដក ភាគ ៣៥
ក៏ប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ ( ចាកអាសវៈ )។ កាលបើចិត្តផុតស្រឡះហើយ ញាណ ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ ( អរិយសាវ័កនោះ ) ក៏ដឹងច្បាស់ ថា ជាតិអស់ហើយ ព្រហ្មចរិយាធម៌ អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញក៏ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះមានព្រះភាគ បានត្រាស់ភាសិតនេះហើយ។ ភិក្ខុទាំងនោះ ក៏មានសេចក្តីត្រេកអរ រីករាយ នឹងភាសិត នៃព្រះមានព្រះភាគ។ នាកាលវេយ្យាករណ៍ ( ព្រះសូត្រឥតមានគាថា ) នេះ ដែលព្រះមានព្រះភាគ កំពុងត្រាស់ទេសនា ចិត្តរបស់ភិក្ខុទាំង ១.០០០ រូបនោះ ក៏បានផុតស្រឡះហើយ ចាកអាសវៈ ទាំងឡាយ ព្រោះការមិនប្រកាន់មាំ។ ចប់សូត្រ ទី ៦។
ID: 636872388559148349
ទៅកាន់ទំព័រ៖