ព្រះត្រៃបិដក ភាគ ៣៥
ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។បេ។ ដឹងធម្មារម្មណ៍ ដោយចិត្តហើយ មិនជ្រប់ក្នុងធម្មារម្មណ៍ ដែលជាទីស្រឡាញ់ មិនព្យាបាទ ក្នុងធម្មារម្មណ៍ មិនជាទីស្រឡាញ់ មានសតិក្នុងកាយតាំងមាំ មានចិត្តប្រមាណមិនបាន មួយវិញទៀត អកុសលធម៌ដ៏លាមកទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ តែងរលត់ទៅ មិនមានសេសសល់ ក្នុងចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏ដឹងច្បាស់ តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។
[៣៤៨] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសចាប់យកសត្វ ៦ ពួក ដែលមានវិស័យផ្សេង ៗ គ្នា មានគោចរផ្សេងៗ គ្នា ចងដោយខ្សែដ៏មាំ គឺចាប់យកពស់។បេ។ ចាប់យកក្រពើ។បេ។ ចាប់យកឆ្កែ។ ចាប់យកចចក។ ចាប់យកស្វា ចងដោយខ្សែដ៏មាំ លុះចងដោយខ្សែដ៏មាំរួចហើយ ក៏ក្រៀកនឹងបង្គោល ឬ សសរដ៏មាំ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សត្វទាំង ៦ ពួក ដែលមានវិស័យផ្សេងៗ គ្នា មានគោចរផ្សេងៗគ្នានោះ ក៏ប្រឹងទាញទៅកាន់គោចរ និងវិស័យរបស់ខ្លួន ៗ។ ពស់ប្រឹងលូនទៅ ដោយគិតថា អញនឹងចូលទៅកាន់ដំបូក។
ID: 636872549695414817
ទៅកាន់ទំព័រ៖