ព្រះត្រៃបិដក ភាគ ៣៥
ក្រពើ ប្រឹងវារទៅ ដោយគិតថា អញនឹងចុះទៅក្នុងទឹក។ បក្សី ប្រឹងស្ទុះទៅ ដោយគិតថា អញនឹងហើរទៅព្ធដ៏អាកាស។ ឆ្កែប្រឹងស្ទុះទៅ ដោយគិតថា អញនឹងចូលទៅកាន់ស្រុក។ ចចកប្រឹងស្ទុះទៅ ដោយគិតថា អញនឹងចូលទៅកាន់ព្រៃខ្មោច។ ស្វាប្រឹងស្ទុះទៅ ដោយគិតថា អញនឹងចូលទៅកាន់ព្រៃ។ ម្នាលភិក្ខុទាំងឡាយ អត្តភាពនៃសត្វទាំង ៦ ពួកនោះ លំបាកណាស់ ឈរផ្អែក អង្គុយផ្អែក ដេកផ្អែកនឹងបង្គោល ឬសសរនោះឯង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណានីមួយ បានចម្រើន បានធ្វើឲ្យច្រើនហើយ ចក្ខុក៏មិនទាញភិក្ខុនោះ ចូលទៅក្នុងរូបទាំងឡាយ ដែលជាទីគាប់ចិត្ត រូបទាំងឡាយ មិនជាទីគាប់ចិត្ត ក៏មិនមែនជារបស់បដិកូល។បេ។ អណ្តាមិនបានទាញ។បេ។ ចិត្តមិនបានទាញចូលទៅក្នុងធម្មារម្មណ៍ទាំងឡាយ ដែលជាទីគាប់ចិត្ត ធម្មារម្មណ៍ទាំងឡាយ មិនជាទីគាប់ចិត្ត ក៏មិនមែនជារបស់បដិកូល ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសង្រួម យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បង្គោល ឬ សសរដ៏មាំនុ៎ះ ជាឈ្មោះ នៃកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ
ID: 636872549859154182
ទៅកាន់ទំព័រ៖