ព្រះត្រៃបិដក ភាគ ៣៥

​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ ​យ៉ាងនេះ​ថា​ ​កាយគតាសតិ​ ​ដែល​យើង​ទាំងឡាយ​ ​បាន​ចម្រើន​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​ធ្វើឲ្យ​ដូចជា​យាន​ ​ធ្វើឲ្យ​ជាទី​នៅ​ ​ឲ្យ​តាំងនៅ​ញឹកញយ​ ​សន្សំទុក​ ​មិន​ឲ្យ​បាត់​ ​ប្រារព្ធ​ដោយ​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ ​យ៉ាងនេះ​ចុះ​។​ ​ចប់​ ​សូត្រ​ទី​ ​១០​។​ ​
 [​៣៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​កណ្តាប់​ស្រូវដំណើប​ទាំងឡាយ​ ​ដែល​បុគ្គល​ ​គរ​ទុក​ត្រង់​ផ្លូវ​ធំ​បែក​ជា​ ​៤​ ​លំដាប់នោះ​ ​បុរស​ ​៦​ ​នាក់​ ​មាន​អម្រែក​ក្នុង​ដៃ​ ​ដើរមក​ ​បុរស​ទាំងនោះ​ ​វាយ​កណ្តាប់​ស្រូវដំណើប​ ​ដោយ​ដងរែក​ ​ទាំង​ ​៦​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​កណ្តាប់​ស្រូវដំណើប​នោះ​ ​ដែល​ពួក​បុរស​ ​កំពុង​វាយ​ព្រម​គា្ន​ ​ដោយ​ដងរែក​ ​ទាំង​ ​៦​ ​យ៉ាងនេះ​ ​ស្រាប់តែ​បុរស​ ​ជាគម្រប់​ ​៧​ ​មាន​អម្រែក​ក្នុង​ដៃ​ ​ដើរមក​ ​បុរស​នោះ​ ​វាយ​កណ្តាប់​ស្រូវដំណើប​នោះ​ ​ដោយ​ដងរែក​ ​ទី​ ​៧​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​កណ្តាប់​ស្រូវដំណើប​នោះ​ ​កាលបើ​បុរស​ ​វាយ​ដោយ​ដងរែក​ ​ទី​ ​៧​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​វាយ​កំទេច​ក្រៃលែង​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​អ្នក​មិនបាន​ចេះដឹង​ ​តែង​លំបាក​ ​ដោយសារ​រូប​ទាំងឡាយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​
ថយ | ទំព័រទី ៤៥៣ | បន្ទាប់
ID: 636872550059995670
ទៅកាន់ទំព័រ៖