ព្រះត្រៃបិដក ភាគ ៣៥

​និង​មិនជា​ទីគាប់ចិត្ត​ ​(​ដែល​មក​ប៉ះ​)​ ​នឹង​ភ្នែក​។​បេ​។​ ​តែង​លំបាក​ ​ដោយសារ​រស​ទាំងឡាយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​និង​មិនជា​ទីគាប់ចិត្ត​ ​(​ដែល​មក​ប៉ះ​)​ ​នឹង​អណ្តាត​។​បេ​។​ ​តែង​លំបាក​ដោយសារ​ធម្មារម្មណ៍​ទាំងឡាយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​និង​មិនជា​ទីគាប់ចិត្ត​ ​(​ដែល​មក​ប៉ះ​)​ ​នឹង​ចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុថុជ្ជន​ ​អ្នក​មិន​ចេះ​ ​ដឹង​នោះ​ ​គិត​ដើម្បី​ភព​ថ្មី​ទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ ​មោឃបុរស​នោះ​ ​ឈ្មោះថា​ ​ជា​អ្នក​ត្រូវ​អារម្មណ៍​បៀតបៀន​ ​ខ្លាំងក្រៃ​ពេក​។​ ​ដូចជា​កណ្តាប់​ស្រូវដំណើប​នោះ​ ​ដែល​បុរស​វាយ​ ​ដោយ​ដងរែក​ ​ជាគម្រប់​ ​៧​ ​ដូច្នោះឯង​។​ ​ចប់​ ​សូត្រ​ ​ទី១១​។​ ​
 [​៣៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​ពីព្រេងនាយ​ ​ធ្លាប់​មាន​មក​ថា​ ​សង្រ្គាម​ ​នៃ​អសុរ​ ​មួយអន្លើដោយ​ទេវតា​ ​ជា​សង្រា្គម​ប្រទល់​កៀក​គ្នា​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​អសុរិន្ទ​ ​ឈ្មោះ​ ​វេបចិត្តិ​ ​
ថយ | ទំព័រទី ៤៥៤ | បន្ទាប់
ID: 636872550271517768
ទៅកាន់ទំព័រ៖