ព្រះត្រៃបិដក ភាគ ៣៥
ហៅអសុរទាំងឡាយមកថា នែពួកយើងរាល់គ្នា បើសង្រ្គាម នៃអសុរ មួយអន្លើ ដោយពួកទេវតា ជាសង្រ្គាមប្រទល់កៀកគ្នាហើយ បើពួកអសុរឈ្នះ ពួកទេវតាចាញ់ អ្នកទាំងឡាយ គប្បីចងសក្កទេវរាជ ជាកំពូល នៃទេវតាទាំងឡាយនោះ ដោយចំណងទាំងឡាយ មានចំណងក ជាគម្រប់ ៥ ហើយនាំមកកាន់អសុរបុរី ក្នុងសំណាក់នៃយើង។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងសក្កទេវរាជ ជាកំពូលនៃទេវតាទាំងឡាយ ត្រាស់ហៅទេវតាទាំងឡាយ ជាន់តាវត្តិង្សមកថា នែពួកយើងរាល់គ្នា កាលបើសង្រ្គាម នៃអសុរ មួយអន្លើ ដោយទេវតា មកប្រទល់កៀកគ្នាហើយ បើពួកទេវតាឈ្នះ ពួកអសុរចាញ់ អ្នកទាំងឡាយ ត្រូវចងអសុរិន្ទ ឈ្មោះ វេបចិត្តិ នោះ ដោយចំណង មានចំណងក ជាគម្រប់ ៥ ហើយនាំមកកាន់ទេវសភា ឈ្មោះ សុធម្មា ក្នុងសំណាក់នៃយើង។ ម្នាលភិក្ខុទាំងឡាយ ឯក្នុងសង្រ្គាមនោះឯង ពួកទេវតាឈ្នះ ពួកអសុរចាញ់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ទេវតាឋានតាវត្តិង្ស ចាប់ចងវេបចិត្តិអសុរិន្ទ ដោយចំណងទាំងឡាយ មានចំណងក ជាគម្រប់ ៥ ហើយនាំមកកាន់ទេវសភា ឈ្មោះសុធម្មា ក្នុងសំណាក់ នៃសក្កទេវរាជ ជាកំពូលនៃទេវតាទាំងឡាយ។
ID: 636872550437827280
ទៅកាន់ទំព័រ៖