ព្រះត្រៃបិដក ភាគ ៣៥

 ​[​៣៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​សម្គាល់​ដូច្នេះ​ថា​ ​អាត្មាអញ​ ​មាន​សេចក្តី​សម្គាល់​ ​ដូច្នេះ​ថា​ ​នេះ​ជា​អាត្មាអញ​ ​សេចក្តី​សម្គាល់​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​នឹង​មាន​ ​សេចក្តី​សម្គាល់​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​មាន​ ​សេចក្តី​សម្គាល់​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​នឹង​មាន​រូប​ ​សេចក្តី​សម្គាល់​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​មាន​រូប​ ​សេចក្តី​សម្គាល់​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​មាន​សញ្ញា​ ​សេចក្តី​សម្គាល់​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​មាន​សញ្ញា​ ​សេចក្តី​សម្គាល់​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​នឹង​មាន​សញ្ញា​ ​ក៏ទេ​ ​មិន​មាន​សញ្ញា​ក៏ទេដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​សម្គាល់​ជា​រោគ​ ​សេចក្តី​សម្គាល់​ជា​បូស​ ​សេចក្តី​សម្គាល់​ ​ជា​កូនសរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដូច្នោះ​ ​ត្រូវ​គិតថា​ ​អាត្មាអញ​ ​នឹង​មានចិត្ត​ឥតមាន​សេចក្តី​សម្គាល់​ ​នៅ​គ្រប់​ឥរិយាបថ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ ​យ៉ាងនេះ​ចុះ​។​ ​
ថយ | ទំព័រទី ៤៥៧ | បន្ទាប់
ID: 636872550807848444
ទៅកាន់ទំព័រ៖