ព្រះត្រៃបិដក ភាគ ៣៥
[៣៥៣] ម្នាលភិក្ខុទាំងឡាយ សេចក្តីញាប់ញ័រដូច្នេះថា អាត្មាអញមាន សេចក្តីញាប់ញ័រ ដូច្នេះថា នេះជាអាត្មាអញ សេចក្តីញាប់ញ័រ ដូច្នេះថា អាត្មាអញនឹងមាន សេចក្តីញាប់ញ័រដូច្នេះថា អាត្មាអញនឹងមិនមាន សេចក្តីញាប់ញ័រ ដូច្នេះថា អាត្មាអញនឹងមានរូប សេចក្តីញាប់ញ័រដូច្នេះថា អាត្មាអញនឹងមិនមានរូប សេចក្តីញាប់ញ័រដូច្នេះថា អាត្មាអញនឹងមានសញ្ញា សេចក្តីញាប់ញ័រដូច្នេះថា អាត្មាអញនឹងមិនមានសញ្ញា សេចក្តីញាប់ញ័រដូច្នេះថា អាត្មាអញនឹងមានសញ្ញាក៏ទេ មិនមានសញ្ញា ក៏ទេដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីញាប់ញ័រជារោគ សេចក្តីញាប់ញ័រជាបូស សេចក្តីញាប់ញ័រ ជាកូនសរ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ត្រូវគិតថា អាត្មាអញនឹងមានចិត្តមិនញាប់ញ័រ នៅគ្រប់ឥរិយាបថ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
[៣៥៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីអន្ទះអន្ទែង ដូច្នេះថា អាត្មាអញ មានសេចក្តីអន្ទះអន្ទែងដូច្នេះថា នេះជាអាត្មាអញ ថាអត្មាអញនឹងមាន។បេ។ ថាអាត្មាអញនឹងមិនមាន។ ថាអាត្មាអញនឹងមានរូប។ ថាអាត្មាអញនឹងមិនមានរូប។ ថាអាត្មាអញនឹងមានសញ្ញា។ ថាអាត្មាអញ នឹងមិនមានសញ្ញា។ សេចក្តីអន្ទះអន្ទែងដូច្នេះថា អាត្មាអញនឹង
ID: 636872551031461234
ទៅកាន់ទំព័រ៖