ព្រះត្រៃបិដក ភាគ ៣៥
មានសញ្ញាក៏ទេ មិនមានសញ្ញា ក៏ទេដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីអន្ទះអន្ទែង ជារោគ សេចក្តីអន្ទះអន្ទែងជាបូស សេចក្តីអន្ទះអន្ទែងជាកូនសរ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុដូច្នោះ ត្រូវគិតថា អាត្មាអញនឹងមានចិត្តមិនអន្ទះអន្ទែង នៅគ្រប់ឥរិយាបថ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។
[៣៥៥] ម្នាលភិក្ខុទាំងឡាយ សេចក្តីយឺតយូរដូច្នេះថា អាត្មាអញមាន សេចក្តីយឺតយូរ ដូច្នេះថា នេះជាអាត្មាអញ ថាអាត្មាអញនឹងមាន។បេ។ ថាអាត្មាអញនឹងមិនមាន។ ថាអាត្មាអញ នឹងមានរូប។ ថាអាត្មាអញនឹងមិនមានូប។ ថាអាត្មាអញនឹងមានសញ្ញា។ ថាអាត្មាអញនឹងមិនមានសញ្ញា។ សេចក្តីយឺតយូរដូច្នេះថា អាត្មាអញនឹងមានសញ្ញាក៏ទេ មិនមានសញ្ញាក៏ទេដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីយឺតយូរជារោគ សេចក្តីយឺតយូរជាបូស សេចក្តីយឺតយូរជាកូនសរ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ត្រូវគិតថា អាត្មាអញ នឹងមានចិត្តមិនយឺតយូរ នៅគ្រប់ឥរិយាបថ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
ID: 636872551274725148
ទៅកាន់ទំព័រ៖