ព្រះត្រៃបិដក ភាគ ៣៥

 [​៣២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ដ​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុ​ទាំងពួង​ ​ជា​របស់​ខ្វាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុ​ទាំងពួង​ ​ជា​របស់​ខ្វាក់​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ជា​របស់​ខ្វាក់​ ​រូប​ជា​របស់​ខ្វាក់​ ​ចក្ខុវិញ្ញាណ​ ​ជា​របស់​ខ្វាក់​ ​ចក្ខុ​សម្ផ័​ស្ស​ ​ជា​របស់​ខ្វាក់​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ទុក្ខ​មិនមែន​សុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​ជា​របស់​ខ្វាក់​។​ ​ជា​របស់​ខ្វាក់​ដោយ​អ្វី​។​ ​តថាគត​ ​ពោល​ថា​ ​ជា​របស់​ខ្វាក់​ដោយ​សេចក្តី​កើត​ ​សេចក្តី​គ្រាំគ្រា​ ​សេចក្តី​ស្លាប់​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ក្នុង​កាយ​ ​សេចក្តី​ទុក្ខ​ក្នុងចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ​។​បេ​។​ ​ជិវ្ហា​ជា​របស់​ខ្វាក់​ ​រស​ជា​របស់​ខ្វាក់​ ​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636872388731978235
ទៅកាន់ទំព័រ៖