ព្រះត្រៃបិដក ភាគ ៣៥

 ​[​៣៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ប្រកាន់​ដូច្នេះ​ថា​ ​អាត្មាអញ​មាន​ ​សេចក្តី​ប្រកាន់​ដូច្នេះ​ថា​ ​នេះ​ជា​អាត្មាអញ​ ​សេចក្តី​ប្រកាន់​ដូច្នេះ​ថា​ ​អាត្មាអញ​នឹង​មាន​ ​សេចក្តី​ប្រកាន់​ដូច្នេះ​ថា​ ​អាត្មាអញ​នឹង​មិន​មាន​ ​សេចក្តី​ប្រកាន់​ដូច្នេះ​ថា​ ​អាត្មាអញ​នឹង​មាន​រូប​ ​សេចក្តី​ប្រកាន់​ដូច្នេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​មាន​រូប​ ​សេចក្តី​ប្រកាន់​ដូច្នេះ​ថា​ ​អាត្មាអញ​នឹង​មាន​សញ្ញា​ ​សេចក្តី​ប្រកាន់​ដូច្នេះ​ថា​ ​អាត្មាអញ​នឹង​មិន​មាន​សញ្ញា​ ​សេចក្តី​ប្រកាន់​ដូច្នេះ​ថា​ ​អាត្មាអញ​នឹង​មាន​សញ្ញា​ក៏ទេ​ ​មិន​មាន​សញ្ញា​ ​ក៏ទេដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ប្រកាន់​នេះ​ជា​រោគ​ ​សេចក្តី​ប្រកាន់​នេះ​ជា​បូស​ ​សេចក្តី​ប្រកាន់​នេះ​ ​ជា​កូនសរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដូច្នោះ​ ​ត្រូវ​គិតថា​ ​អាត្មាអញ​ ​នឹង​មានចិត្ត​ប្រាសចាក​សេចក្តី​ប្រកាន់​ ​នៅ​គ្រប់​ឥរិយាបថ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ ​យ៉ាងនេះ​ចុះ​។​ ​ចប់​ ​សូត្រ​ ​ទី​ ​១២​។​ ​

​ចប់​ ​អាសីវិស​វគ្គ​ ​ទី៤​។​

ថយ | ទំព័រទី ៤៦០ | បន្ទាប់
ID: 636872551498377940
ទៅកាន់ទំព័រ៖