ព្រះត្រៃបិដក ភាគ ៣៥

​ជិវ្ហា​វិញ្ញាណ​ ​ជា​របស់​ខ្វាក់​ ​ជិវ្ហា​សម្ផ័​ស្ស​ ​ជា​របស់​ខ្វាក់​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ទុក្ខ​មិនមែន​សុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ជា​របស់​ខ្វាក់​។​ ​ជា​របស់​ខ្វាក់​ ​ដោយ​អ្វី​។​ ​តថាគត​ពោល​ថា​ ​ជា​របស់​ខ្វាក់​ ​ដោយ​សេចក្តី​កើត​ ​សេចក្តី​គ្រាំគ្រា​ ​សេចក្តី​ស្លាប់​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ក្នុង​កាយ​ ​សេចក្តី​ទុក្ខ​ក្នុងចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ​។​បេ​។​ ​មនោ​ជា​របស់​ខ្វាក់​ ​ធម្មារម្មណ៍​ជា​របស់​ខ្វាក់​ ​មនោវិញ្ញាណ​ ​ជា​របស់​ខ្វាក់​ ​មនោ​សម្ផ័​ស្ស​ ​ជា​របស់​ខ្វាក់​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​ជា​របស់​ខ្វាក់​។​ ​ជា​របស់​ខ្វាក់​ដោយ​អ្វី​។​ ​តថាគត​ ​ពោល​ថា​ ​ជា​របស់​ខ្វាក់​ ​ដោយ​សេចក្តី​កើត​ ​សេចក្តី​គ្រាំគ្រា​ ​សេចក្តី​ស្លាប់​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ក្នុង​កាយ​ ​សេចក្តី​ទុក្ខ​ក្នុងចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ​រី​យសា​វ័ក​ ​ជា​អ្នកចេះដឹង​ ​យល់ឃើញ​យ៉ាងនេះ​ ​ក៏​នឿយណាយ​ ​នឹង​ចក្ខុ​ផង​ ​នឿយណាយ​នឹង​ចក្ខុវិញ្ញាណ​ផង​ ​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636872388892177398
ទៅកាន់ទំព័រ៖